ភ្នំពេញ៖ ពិធីការិនីសម្តីផ្អែម នាង អេន ជី បានសម្តែងក្តីត្រេកអរបិទម៉ាត់មិនជិត បន្ទាប់ពីអ្នកនាងចន្ទ ច័ន្ទលក្ខិណា បានយកនំ និងចំណាយពេលវេលាទៅដល់កន្លែងធ្វើការរបស់ អេន ជី ។ អេន ជី និយាយថា “អរ​​គុណ​​ប​ង​ប្អូនជាទីស្រលាញ់សំរាប់ថ្ងៃនេះផ្ទាល់ ជាពិសេសអ្នក ម៉ាក់(ចន្ទ ច័ន្ទលក្ខិណា )ដែលបានមកមើលដល់កន្លែងធ្វើការខ្ញុំ រំភើបណាស់ហើយក៏ចងចាំមិនភ្លេចសំរាប់អ្វីគ្រប់យ៉ាង……love u guys”។

នៅមុននេះបន្តិច ពិធីការិនីរូបនេះបានសរសេរថា “អរគុណបងចន្ទ ច័ន្ទលក្ខិណា (Chanlakhena Chorn )សំរាប់នំ និងពេលវេលាដ៏មានតំលៃផ្តល់អោយប្អូនយប់មិញ! ហើយក៏អរគុណបង Natalie Baohua សំរាប់នំនិងការចូលរួមរឹតតែភ្លេចមិនបានគឺដៃគូរសំណប់ចិត្តប៉ែន ចំរ៉ុង Pinky Nith ចង់ប្រាប់ថា ពិតជាស្រលាញ់បងៗ និងអ្នកទាំងអស់គ្នាខ្លាំងណាស់ (full of heart)”។ គួររំលឹកដែរថា ពិធីការិនីអាស៊ីអាគ្នេយ៍ នាង អេន ជី មិនបានបញ្ជាក់ថា យប់មិញនេះជាពិធីខួបកំណើតគំរប់អាយុប៉ុន្មានឆ្នាំនោះទេ តែអ្វីដែលគេសង្កេតក្នុងថ្ងៃពិសេសនេះពុំឃើញវត្តមានរបស៊ប្តីនាងចូលរួមឡើយ ។​

ទន្ទឹមនេះក៏មានព័ត៌មានថា អេន ជី នឹងរៀបដំណើរលាមិត្តភក្កិនិងមហាជន មុខហោះហើរទៅរស់នៅជុំស្វាមីនៅទឹកដីអាមេរិន ហើយឱកាសដែលអ្នកនាង​ចន ច័ន្ទលក្ខិណា ជូនកាដូនំនេះ ក៏ជាទឹកចិត្តបង្ហាញក្តីស្រឡាញ់និង​ក្តឹ​ករ​លឹកមុខនាងបែកទៅរស់នៅអាមេរិកតាមប្តី ។ ត្រង់នឹងហើយបាន អេន ជី រំភើបខ្លាំង នោះ។​