ភ្នំពេញ៖ អស់ពីស្រ្តីម៉េម៉ាយកូនពីរសាច់សខ្ចី ប្រកាសកក្រើកបណ្តាញសង្គម រកបុរសចិត្តស្មោះធ្វើគូអនាគត ពេលនេះលេចឡើង អតីតបវរកញ្ញាឯកលេខ ១ ភេទទីបី ប៉ុបពី ប្រកាសរកប្តីនឹងគេដែរ។ ជាក្នុងផេកហ្វេសប៊ុកអ្នកនាង ស៊ីន ឧត្តមផល្លា ដែលកំពុងរន្ទឺការសឆារប្រកូកប្រកាសរកប្តីឲ្យអាជីកលក់សម្លៀកបំពាក់មេម៉ាយកូនពីរ សាច់ចាំសម្ផស្សនៅស្រស់ខ្ចី ដែលមិនទាន់ទាំងលេចចេញនូវផលជោគជ័យថា សម្រេចក្តីបំណងឲ្យអ្នកមេម៉ាយម្នាក់នោះផង នៅរសៀលថ្ងៃទី១១ខែធ្នូនេះ ក៏ចេញសារប្រកាសថ្មីសន្លាង ក្នុងបំណងដូចនិងការប្រកាសឲ្យអ្នកមេម៉ាយនោះដែរ ។

ដែលក្នុងសារបានប្រកាស ថា« ប៉ុបពី ចង់បានស្វាមីដែលមិនប្រកាន់ថាខ្លួនជាប្រុសកែភេទ និងមានមុខរបរមួយសមរម្យ និងមានចិត្តស្មោះត្រង់ មានអាយុចាប់ពី ៣០ឆ្នាំឡើង »។ ហ្វេសប៊ុកខាងលើបានបញ្ជាក់ថា ដូច្នេះប្រសិនបើបងប្អូនបុរសៗមានចំណាប់អារម្មណ៍ចង់បាន ប៉ុបពី ធ្វើជាភរិយា សូមទំនាក់ទំនងមានមកកាន់អាខោនហ្វេសប៊ុករបស់ ប៉ុបពី ផ្ទាល់ដែលមានឈ្មោះជាអក្សរឡាតាំង Leang Sothea ប៉ុន្តែកុំភ្លេចលក្ខខណ្ឌអោយសោះ៕