ភ្នំពេញ៖ ក្រោយការសន្យាប៉ុន្មានថ្ងៃ អតីតតារាសម្តែង ខៃ ប្រសិទ្ធ ជិះយន្តពីអាមេរិកស្កាត់មកជួប ពេជ្រ ចរណៃ នៅមន្ទីរពេទ្យមួយ ប្រទេសថៃ ក្រោយពីលោកទទួលដំណឹងថា ពេជ្រ ចរណៃ ត្រូវការថវិកាបន្ទាន់សម្រាប់ព្យាបាល ។ ជាក់ស្តែងពេលលោក ខៃ ប្រសិទ្ធ មកដល់ភ្លាម លោកក៏បានចំណាយលុយឲ្យគ្រូពេទ្យដើម្បីវះកាត់ព្យាបាល ធ្វើឲ្យសាមីខ្លួន និងក្រុមគ្រួសារសប្បាយចិត្តយ៉ាងខ្លាំង ។

រំពេចនោះ គណនីហ្វេសប៊ុករបស់តារាសម្ដែងស្រីមុខស្រទន់ មាស សម្ផស្ស បានបង្ហោះសរសើពីសន្ដាចិត្តដ៏ល្អរបស់លោក ខៃ ប្រសិទ្ធកាលពីថ្ងៃទី១១ ម្សិលមិញនេះថា «បើតាមអ្នកមានគេមិនទៅរវីរវល់និងធ្វើបុណ្យជួយសប្បរសធម៌អីទេលុយទាំងដុំចឹងទេ គេទុកលុយទិញដី រឺ គេយកទៅធ្វើអ្វីដែលមានប្រយោជន៍ហើយ»។ក្នុងប្រយោគនេះអ្នកគាំទ្រខមមិនចំៗថា «អ្នកមាន ស្រុកខ្មែរ មាន ដោយសារកែងប្រវ័ញ ញើសឈាម ប្រជាពលរដ្ឋ»។

 

 

 

សារដដែលនោះតារារូបនេះបន្តថា «តែបងប្រុស ខៃ ប្រសិទ្ធ ជាមនុស្សដែលគួរឲ្យគោរពពន់ពេក ដែលលោកសុខចិត្តចំណាយថវិកាផ្ទាល់ខ្លួនទាំងដុំយកមកជួយជីវិតសិល្បករ ដែលកំពុងរងទុក្ខធ្ងន់ ជូនពរអោយបងប្រុសជួបតែសំណាងល្អជានិច្ច»។ ក្នុងសារនោះផងដែរក៏មានប្រិយមិត្តគាំទ្របានចូលទៅខមមិនអរគុណនិងសរសើរដែរថា «អរគុណ លោក ខៃ ប្រសិទ្ធ ១៨ពាន់ លើសពីសាងចេតិយ ៧ ទៅទៀត គុណបំណាច់នេះ ពិបាកសងណាស់ ដូចលោកបង្កើតបានកូនស្រីមួយអញ្ចឹង ខ្ញុំមានលុយក៏ខ្ញុំធ្វើដែរ»៕