ភ្នំពេញ៖ ស្ថិតក្នុងវ័យដ៏ចំណាស់មួយទស្សវត្ស(១០០ឆ្នាំ) នៃការកកើត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ជាសាកលវិទ្យាល័យដ៏ចំណាស់មួយក្នុងប្រវត្តិសាស្រ្តខ្មែរ។ នៅថ្ងៃទី 14 ខែធ្នូនេះ នឹងរៀបចំកម្មវិធី ព្រះគុណគ្រូល្ខោ​ន​ខោ​ល​ ​និង ខួប 100 ឆ្នាំ នៃកំណើតដែលប្រព្រឹត្តទៅ ។ ខណៈពិធីរំលឹកខួបមរតកវប្បធម៌មួយនេះក៏មានវត្តមានកំពូលៗតារាចម្រៀងល្បីស្មគ្រចិត្តចូលរួម យ៉ាងច្រើនផងដែរ។

អ្នកនាងចន ច័ន្ទលក្ខិណា តារាសិល្បការិនី ដែលមាននាទីជាអ្នកដឹកនាំ សមាគមសិល្បករខ្មែរ ដែលបាន បង្ហាញវត្តមានកំពូលតារាចម្រៀងល្បីៗចូលរួមយ៉ាងច្រើនកុះករ ទាំងបង្ហាញពីវត្តមានលោក ព្រាប សុវត្ថិ កញ្ញា ឱកសុគន្ធ កញ្ញា ជាដើម។ អ្នកនាង ចន ច័ន្ទលក្ខិណារៀបរាប់ថា “នាងខ្ញុំជំនួសមុខឲ្យបុគ្គលិកសាលារចនា Botramohar Art សូមអរគុណពួកម៉ាក Hero Rich Sok Bondith ម្ចាស់ហាងកាហ្វេ និង ភោជនីយដ្ឋាន អារ៉ែងកាហ្វេ – Areng Café ដែលមានចិត្តសប្បុរសដោយបានឧបត្ថមទឹកប្រាក់ 100$ សម្រាប់កម្មវិធី ព្រះគុណគ្រូល្ខោនខោល និង ខួប 100 ឆ្នាំ ។

តារាសម្តែងរូបនេះបន្តថា “នាងងខ្ញុំសង្ឃឹមថា និងមានបងប្អូនខ្មែរយើងចូលរួមឧបត្ថមជាបន្តទៀត ទោះតិចក្តីច្រើនក្តី ព្រោះកម្មវិធីនៅខ្វះថវិការសម្រាប់រៀបចំជាច្រើន បើបងប្អូនមានចិត្តសប្បុរសឧបត្ថមជាថវិការសូមទំនាក់ទំនងមកនាងខ្ញុំតាមរយះលេខ 098 74 75 75. នាងខ្ញុំសូមអរគុណនូវសណ្តានចិត្តដ៏ល្អរបស់បងប្អូនទុកជាមុន “៕