ភ្នំពេញ៖ តារាសាច់ខ្ចីវ័យនៅក្មេងតែមានសំឡេង នឹងចរិកដូចមនុស្សចាស់រូបនេះ បានសរសេរនៅក្នុងហ្វេស​ប៊ុ​ក​ថា​ «ពីមុនខ្ញុំជាក្មេងស្រីម្នាក់ អីឡូវនេះជាមនុស្សស្រីម្នាក់ ។មនុស្សស្រីម្នាក់ឆ្លងកាត់រឿងជាច្រើន ការតស៊ូ ការអត់ធ្មត់ ការឈឺចាប់ រស់ជាតិជីវិតគឺបែបនេះ ជួបរឿងលំបាកទើបយើងអាចរកជោគជ័យឃើញ។ មិនតែប៉ុណ្ណោះ គង់​វង្ស ​យ៉ាទី បានពន្លយដែរថា នៅមានរឿងជាច្រើនទៀតដែរត្រូវឆ្លងកាត់។

តារាសម្តែង នឹងជាពិធីការនី CTN នាង គង់វង្ស យ៉ាទី បានចាត់ទុកខ្លួននាង ពីមុនថា នៅក្មេង ប៉ុន្តែពេលនេះ នាងក្លាយជាមនុស្សចាស់ហើយ បន្ទាប់ពីឆ្លងកាត់រសជាតិជីវិតប្រៃ ល្វីង ជូរចត់ នឹងផ្អែមល្លែមជាច្រើនមក។ រសជាតិជីវិតដែល យ៉ាទីលើកឡើងនេះ ត្រូវបានអ្នកខ្លះនិយាយថា ក៏មានពាក់ព័ន្ធរឿងរ៉ាវស្នេហាខ្លះដែរ គ្រាន់តែនាងមិនចង់បរិយាយប៉ុណ្ណោះ ។ ជារឿយៗនាងតែងផុសថា ភាពស្មោះត្រង់ និង ការធ្វើអំពើល្អជាដើមទុនសំរាប់ជីវិត!។ ពិសេស នាង ក៏បានភ្ជាប់ជាមួយនៅពាក្យថា ជិតដល់ថ្ងៃណូអែលហើយ មិនដឹងបានកាដូនិងគេអត់ទេ ឆ្នាំនេះ!!..៕