ភ្នំពេញ៖ តារាសម្តែង សារ៉ាយ សក្ខណា និងស្វាមីអាណិកជនអាមេរិកចាប់ដៃគ្នាជាស្វាមីភរិយា ក្រោមពីធីអា​ពា​ហ៍ពិពាហ៍ផ្អើលអស់អ្នកសិល្បៈ មានរយៈពេល៤ ទាំងទទួលបានចំណងដៃកូនស្រីមួយដ៏គួរឲ្យស្រឡាញ់នោះដែ។ ដែលកាន់តែភ្ញាក់ផ្អើលនោះ ថ្ងៃទី១២នេះលើគណនីហ្វេសប៊ុករបស់លោក តាម គឹមសួ បានបង្ហោះរូបជាច្រើនស្លឹកដែលជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៤ឆ្នាំរបស់ សារ៉ាយ សក្ខណា ជាមួយនឹងស្វាមី។ ភ្ជាប់នឹងរូបភាពដ៏ស្រស់ស្អាតដែលបង្ហាញពីពិធីរំឭកខួបបួនឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍នោះ ក៏បានបង្ហាញសាររៀបរាប់ថា«សូប្រាយខួបអាពាហ៍ពិពាហ៍៤ឆ្នាំរបស់ សក្ខណា បានសំរេចជូនពរអូនស្រលាញ់គ្នាជារៀងរហូត»។

គួរបញ្ជាក់ផងដែរថា កម្មវិធីអបអរសាទរគម្រប់ខួបអាពាហ៍ពិពាហ៍នេះនៅលើទូកដ៏សប្បាយរីករាយផងដែរ។មិន​តែ​ប៉ុណ្ណោះស្វាមីរបស់ អ្នកនាង សារ៉ាយ សក្ខណា បានរៀបចំកម្មវីធីដ៏គួរឲភ្ញាក់ផ្អើល១ផងដែរ។ ដោយក្នុងនោះស្វាមីរបស់អ្នកនាង បានស្លៀកពាក្យធ្វើខ្លួនជាប៉ូលីសជើងទឹកមកជួយសង្គ្រោះអ្នកនាង ខណះពេលដែលទូកទេសចរណ៏ផ្សេង១ទៀតធ្វើជាមានបញ្ហាគ្រឿងម៉ាស៊ីន។