ភ្នំពេញ៖ ជាលើកដំបូង ដែលវត្តមានតារាសម្តែងសិចស៊ី នាង ដេនី ក្វាន់ បានលេចមុខនៅក្នុង MV ថ្មី ក្រោយរងនូវបម្រាមក្រសួងបិទផ្លូវសិល្បៈរយៈពេលមួយ ក្រោមទង្វើសិចស៊ីហួសដែនប្រពៃណីខ្មែរ។ តែយ៉ាងណា ជាមួយនឹងការសស្រាក់សស្រាំនិងការងារមនុស្សធម៌ ដែលដេននី ក្វាន់ មុននេះក៏ពោលថា «ទោះមិនមានឱកាសការងារសិល្បៈ ត្រូវបានអាក់ខាន់ តែក៏មិនរំខានដែរ ចំពោះទឹកចិត្តមនុស្សធម៌របស់ខ្ញុំ»។

ប៉ុន្តែទន្ទឹមនឹងជំហរនេះ ទាំងមិនទាន់មានពន្លឺបើកផ្លូវសិល្បៈពីក្រសួងនោះក្តី នៅថ្ងៃទី១២ខែធ្នូនេះ ក្នុងបណ្តាញសង្គមបានបង្ហាញពីរូបថត ដេននី ក្វាន់ បង្ហាញសម្រស់ សិចស៊ីដដែលមិនចាញ់គ្រាមុនជាប់បម្រាមប៉ុន្មាននោះទេ ។ ក្នុងនោះហ្វេសប៊ុកបុរសម្នាក់ឈ្មោះ Chhoun Ponler បានសរសេរបង្ហាញថា «ថ្ងៃនេះបានចូលរួមថត MV បទoriginal តំបូងរបស់លោកគ្រូ ហ៊ួឡាវី(មនុស្សចាស់ក៏មានបេះដូង)ជាមួយ Danney khvan »។

គួរបញ្ជាក់ថា ក្រសួងវប្បធម៌ត្រូវបានប្រកាសថា នឹងបិទផ្លូវទាំងស្រុងចំពោះអាជីពសិល្ប:របស់តារាសម្ដែង នាងដេនីក្វាន់ មិនថា ការថតភាពយន្ត ស្បតពាណិជ្ជកម្ម ខារ៉អូខេ ឬឡើងឆាកទូរទស្សន៍ទេ ដោយបំរាមនោះគឺមានរយៈពេល១ឆ្នាំគិតចាប់តាំងពីមុខចូលឆ្នាំខ្មែរ (២០១៧)៕