ឥណ្ឌូនេស៊ី៖ រឿងរ៉ាវស្នេហដ៏អស្ចារ្យនេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី យុវជនវ័យ ១៦ឆ្នាំម្នាក់បានសម្រេចចិត្តរៀបការជាមួយលោកយាយវ័យ ៧១​ឆ្នាំ ។ គំលាតអាយុដ៏ច្រើននេះបានធ្វើគ្រួសារខាងប្រុសមិនពេញចិត្ត​ និងមិនព្រមរៀបចំពិធីមង្គលការឲ្យឡើយ ប៉ុន្តែក្រោយមកស្រាប់តែគូស្នេហ៍ខុសជំនាន់បានគំរាមសម្លាប់ខ្លួនទាំងពីរនាក់ បើឪពុកម្តាយមិនព្រមរៀបការឲ្យពួកគេ។ ដោយមិនចង់បាត់បង់កូន ឪពុកម្តាយខាងប្រុសក៍សម្រេចរៀបការឲ្យពួកគេ តាមប្រពៃណី និងសាសនា។

ក្រោយរៀបការរួច ប្តីរ័យក្មេងរូបនេះ បានបង្ហើបប្រាប់ថា រាល់ពេលដែលយុវជននោះដើរចេញពីផ្ទះ ដើម្បីទៅទិញបារី ឬចំណីអាហារផ្សេងៗ តែងចាក់សោរផ្ទះដោយទុកប្រពន្ធនៅខាងក្នុងផ្ទះ ព្រោះយុវជនរូបនោះ ប្រច័ណ្ឌខ្លាចមានបុរសណាផ្សេងចូលទៅទាក់ទងប្រពន្ធ ។ ប្តីវ័យ១៦ បានបញ្ជាក់ថា លោកធ្វើដូចនេះព្រោះតែលោកស្រលាញ់ប្រពន្ធគាត់ខ្លាំងពេក។ គ្មានអ្នកណាអាចពន្យល់បានថា ហេតុអ្វីបានជាយុវជនខាងលើ​ស្រលាញ់ប្រពន្ធចំណាស់គាត់ងប់ងុលយ៉ាងនេះឡើយ មនុស្សជាច្រើនបានត្រឹមតែហួសចិត្ត និងជូនពរគូស្នេហ៍មួយគូនេះ៕