ភ្នំពេញ៖ ថ្មីៗនេះ អ្នកមេម៉ាយចាយរាងមានរូបឆោមលោមពណ៌ល្អក្រមុំមិនដូរ សុខ សោម៉ាវត្តី បានបង្ហោះរូបជាមួយបុរសសង្ហាយ៉ាងស្និទ្ធស្នាលក្នុងថ្ងៃខ្លួបកំណើតនោះធ្វើឲ្យទស្សនិកជនមួយចំនួនឆ្ងល់ថា តើបុរសសង្ហាម្នាក់នោះជាអ្នកណា? ។

ដោយចម្ងល់នេះ ត្រូវបានស្រាយបញ្ជាក់ក្នុងសារដែលបង្ហោះព្រមគ្នានោះផងដែរ ដោយសរសេរថា «រីករាយថ្ងៃខួបកំណើត ហ៊ើរី ម៉ាក់! ខ្ញុំសូមជូនពរអ្នកឲ្យមានសុខភាពល្អ ជោគជ័យនឹងការងារ និងជួបស្នេហាផ្អែមល្ហែមជាមនុស្សជាទីស្រលាញ់របស់អ្នក» ។ ក្នុងនោះផងដែរ បានធ្វើឲ្យអ្នកគាំទ្រពិធីការនី សុខ សោម៉ាវត្តី លែងកើតក្តីមន្ទិល សង្ស័យតទៅទៀតថា បុរសនោះជាលោក លី វ៉ាហេដ ហើយអ្នកគាំទ្រក៏បានជូនពរមិត្តភក្រនាងគ្រប់ៗគ្នា ៕