ភ្នំពេញ៖ ក្នុងថ្ងៃអបអរសាទរ ទិវាជាតិ-អន្តរជាតិ ប្រឆាំងអំពើពុករលួយ ៩ ធ្នូ ឆ្នាំ២០១៧ “បេះដូងគ្រូពេទ្យ បេះដូងប្រជាជន” មានវត្តមានចូលរួមពីសំណាក់សិល្បករ សិល្បការនីល្បីៗ ដែលប្រារព្ធនៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហៅសាលា​តិចណូ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញ ។

ក្រោយពីបានធ្វើការសម្តែងរួច សិល្បករ និងសិល្បការនីល្បីៗ ៦រូប ផ្នែកចម្រៀង ទទួលបាននូវគ្រឿងឥស្សរយស ដែលបានបង្ហាញនូវសកម្មភាពយ៉ាងសកម្មប្រឆាំងនូវអំពើពុករលួយ សិល្បករ និងសិល្បការនី ៦រូបមាន កញ្ញា មាស សុខសោភា អ្នកនាង សុគន្ធ និសា អ្នកនាង ញឹម ចាន់ថន កញ្ញា សុខ ពិសី លោក ខាន់ ជេមស៍ និងលោក ខេម ៕

សូមទស្សនាវីដេអូ!!