ភ្នំពេញ៖ តារាសម្ដែងមេម៉ាយកូនមួយ សុខ សោម៉ាវត្តី ដែលល្បីថាជាគូស្នេហ៍ដ៏ផ្អែមល្ហែមជាមួយកីឡាករបាល់ទាត់រូបសង្ហា វ៉ា លីហេដ ដែលជាញឹកញាប់ពួកគេតែងតែបង្ហាញរូបភាពផ្អែមល្ហែមនិងគ្នា។

ព្រមនិងមហាជនដឹងពីភាពជិតស្និទ្ធយ៉ាងផ្អែមល្ហែម ដែលគិតថាមិនមែនជាមិត្តភក្តិនោះ បែរជាអ្នកនាង សុខ សោម៉ាវត្តី ប្រកូកប្រកាសសាធារណៈនៅក្នុងគណនីហ្វេសប៊ុក ថា«មិនមែនជាអ្វីនិងគ្នាសូម្បីតែបន្តិច»។ តារាសម្តែងនិងពិធីការិនី មេម៉ាយកូនមួយអ្នកនាង សុខ សោម៉ាវត្តី បន្ថែមការបកស្រាយទៀតថា «គ្រាន់តែជាមិត្តធម្មតាៗតែអី ដែលសំខាន់គឺចេះញ៉ោះ ចេះឈ្លោះ ចេះអន់ចិត្ត កាប់ចាក់សម្ដីគ្នាសាហាវជាងរឿងភាគចិនទៀត តែក៏ពូកែធ្វើអោយញញឹម អោយសើចវិញបាន ។

ខណៈមហាជនសុទ្ធតែដាក់ការសង្ស័យថា អ្នកមេម៉ាយកូនមួយជាតារាល្បីខាងសម្តែងតួក្រមិចក្រមើម ជាគូស្នេហ៍យល់ចិត្តយល់ថ្លើមគ្នា អាចនឹងដឹកដៃគ្នាចូលរោងការបញ្ចប់ពាក្យចំណាយមាត់ញាត្តិមេម៉ាយចាយសម្រស់នោះ។ បែរជាអ្នកមេម៉ាយសាច់សខ្ចីរូបនេះ បង្ហាញនៅក្នុងបណ្តាញសង្គមទទួចរកសង្សាជួន កីឡាករបាល់ទាត់រូបសង្ហា វ៉ា លីហេដ ថា «អ្នកណាចាប់អារម្មណ៍ដាក់CV បានពិតជាមិនខុសបំណងទេ ហហាហា Oh ភ្លេច! អរគុណសំរាប់កាដូឆ្នាំនេះ Surpriseដល់ករ»។ ដូចនេះហើយពាក្យសម្ដីរបស់អ្នកនាង សុខ សោម៉ាវត្តី បានធ្វើអោយមហាជនភ្ញាក់ផ្អើល យ៉ាងខ្លាំង។ ជាមួយការបញ្ចេញមតិតបនិងសារដែលនាងទទួចរកសង្សា អោយ វ៉ា លីហេដ ដោយពួកគេជាច្រើនលើកឡើងថា «អ្វីដែលជាចេតនា សុខ សោម៉ាវត្តី បង្ហាញនៅក្នុងហ្វេសប៊ុកនាងនោះ នោះវាគ្រាន់តែជាសារបន្សាប រឿងទំនាក់ទំនងស្នេហានាង និងកីឡាករបាល់ទាត់រូបសង្ហាតែប៉ុណ្នឹងទេ»។