ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែធ្នូ ២០១៧ នេះតារាកំប្លែង អ្នកនាង ប៉េង ប៉ោង បានជួបការការលំបាកជាទំងន់ គឺត្រូវនាំឪពុករបស់នាងទៅកាន់មន្ទីរពេទ្យក្នុងប្រទេសថៃជាថ្មីព្រោះតែឪពុករបស់នាង គឺនាយ វីតាមីនសេ មានជំងឺដុំសាច់មហារីកក្នុងថ្លើម និងជំងឺប្រចាំកាយជាច្រើន ដូចជា ដំបៅក្រពះកម្រិតធ្ងន់ និងជំងឺទឹកនោមផ្អែមដែលធ្វើឲ្យជីវិតរបស់លោកស្ថិតក្នុងភាពគ្រោះថ្នាក់បំផុត។

គួរបញ្ជាក់ផងដែរថា អ្នកនាង ប៉េង ប៉ោង ត្រូវនាំឪពុកទៅប្រទេសថៃជាថ្មី ដើម្បីចាក់ថ្នាំបង្រួម និងរំលាយសាច់ដុះក្នុងថ្លើម កាត់បន្ថយភាពគ្រោះថ្នាក់ពេលធ្វើការវះកាត់។ តែផ្ទុយទៅវិញ ប្រសិនបើសាច់ដុះក្នុងថ្លើមនោះមិនរួមតូចទេ នឹងត្រូវចាក់ថ្នាក់ជាថ្មីទៀត ដែលធ្វើឲ្យ អ្នកនាង ប៉េង ប៉ោង នឹងត្រូវចំណាយប្រាក់កាន់តែច្រើនឡើងៗ រួមមានដូចជា ការព្យាបាល ស្នាក់នៅ និងការធ្វើដំណើរជាដើម។ ទោះបីយ៉ាងណាក្នុងនាមជាកូនស្រី អ្នកនាង ប៉េង ប៉ោង បានតាំងចិត្ត នឹងមើលថែព្យាបាលឪពុកនាងឲ្យដល់ទីបញ្ចប់ ទោះត្រូវចំណាយអស់ប៉ុណ្ណាក៏ដោយ ៕