ភ្នំពេញ៖ ក្នុងសកម្មភាពដ៏អ៊ូអរកំពូលតារាចម្រៀង មាស សុខសោភា និងតារាចម្រៀងជាច្រើនដួងទៀត នៅក្នុងកម្មវិធីទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១២ ធ្នូ ២០១៧ ។ រំពេចនោះ តារាចម្រៀងគ្រាប់ពូជថោន មាស សុខសោភា បានបង្ហោះរូបជាច្រើសន្លឹក រួមនឹងសារសរសេរថា «តោះ! យើងនាំគ្នាលុបបំបាត់អំពើពុករលួយនៅកម្ពុជា» ។

នាងបន្តថា «អំពើពុករលួយផ្តើមចេញពីយើងទាំងអស់គ្នា អញ្ចឹងហើយយើងទាំងអស់គ្នាត្រូវតែចូលរួមលុបបំបាត់វាទៅវិញ» ។ ទន្ទឹមនោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «John yem» បានចូលខមមិនសរសើរតារាចម្រៀង មាស សុខសោភា ដោយបានលើកឡើងថា «មាស សុខសោភា ជាតារាទី១ ដែលហ៊ានប្រកាសឲ្យប្រជាជនខ្មែររួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ» ។ លោកបានបន្តថា «ក្នុងនាមជាខ្មែរ យើងមានមោទនភាព ចំពោះ មាស សុខសោភា ណាស់» ៕