ភ្នំពេញ៖ ក្រោយពេលបាត់មុខ ពីសិល្បៈពិធីការិនី និងជាតារាសម្តែង ស្រីល្បីឈ្មោះ អ្នកនាង ឈិត សុជាតា បានធ្វើអោយមហាជន មានការភ្ញាក់ផ្អើលដោយការបង្ហាញរូបកូនភ្លោះ ជាពិសេសថ្មីៗនេះនាងបានបង្ហាញពីមុខរបរប្រចាំថ្ងៃរបស់នាងទៀតផង។

ជាក់ស្ដែងនៅលើគណនីហ្វេសប៊ុករបស់ ឈិត សុជាតា បានផុសរូប និងសរសេរប្រម៉ូដពីអាជីវកម្មរបស់ខ្លួនយ៉ាងដូច្នេះថា«អ្នកនៅខេត្តតាកែវ ចង់ញាំបាយស្រូប កាហ្វេ ភេសជ្ជៈ ឆ្ងាញ់ ៗ សំខាន់មានអនាម័យ អាចកុម៉ង់បាន មកញាំផ្ទាល់ក៏បាន មានដឹកជញ្ជូនដល់ទីកន្លែងទៀតណា»។ ក្នុងសារដដែលនោះអ្នកនាងបន្តទៀតថា«ម្យ៉ាងបើអ្នកដំណើត្រូវការកន្លែង ស្នាក់នៅ គឺថាមានមួយឈុតចឹងហ្មង ផ្ទះសំណាក់ ជីងជីង ចុះមកក្រោម មានហាងកាហ្វេ បាយញាំស្រាប់ៗ »។

ក្នុងនោះផងដែរក៏មានប្រិយមិត្តចូលទៅខមមិនសួរកពីទីកន្លែងផងដែរថា«នៅម្ដុំណាដែរបង?»ក៏មានការឆ្លើយតបភ្លាមៗ «ជិតសាលា ជាស៊ីមតាកែវ»។ផ្ទុយទៅវិញនោះក្រោយពីសួនាំក៏មានការបញ្ជាក់យ៉ាងដូច្នេះទៅវិញថា«ចាមិនមែនទេ របស់បងស្រីប្អូនតាបង»។