ភ្នំពេញ៖ ក្រោយពីមានការបង្អួតរូបភាពផ្អែមល្ហែម រវាងតារាចម្រៀង គូម៉ា និង តារាសម្តែងវ័យក្មេង ម៉ៅ គឹមធីតា ដែលមានងារជារាជនីសម្រស់វ័យក្មេងនោះ ក៏ផ្ទុះផងដែរ ក៏មានការចាប់អារម្មណ៍កាន់តែខ្លាំង ពីគ្រប់មជ្ឈដ្ឋាន ថា ពួកគេទាំងពីរគឺជាគូស្នេហ៍នឹងគ្នា។ យ៉ាងណាមុខនេះ តារាចម្រៀង លោក គូម៉ា ហាក់មានភាពស្ទាក់ស្ទើនិងការទទួលយកការផ្គូរផ្គងស្នេហាពីអ្នកគាំទ្រ ខណៈរូបស្និទ្ធស្នាលនិង ស្រីស្រស់ ម៉ៅ គឹមធីតា ក៏នៅតែលេចមានឡើងក៏ដោយលោកថា រវាងទំនាក់ទំនងពួកយើងមានត្រឹមតែរាប់អានគ្នាធម្មតា ឬអាចនិយាយបានថា ជាមិត្តភ័ក្កិរួមការងារសិល្បៈ។

ប៉ុន្តែផ្ទុយពីការលើកឡើងនេះ ថ្មីៗបែជាលេចចេញនូវរូបមួយសន្លឹកបង្ហាញពីដំណើរចូលរួមពិធីរៀបអាពាហ៍ពាហ៍មួយ ដែលមានទាំង កំលោះសង្ហា គូម៉ា និង ស្រីស្រស់ ម៉ៅ គីមធីតា ចូលរួមផងដែរ ដែលបង្ហោះនៅក្នុងគណនីហ្វេសប៊ុកស្រីស្អាត់ ម៉ៅ គីមធីតា។ ខណៈនេះម្ចាស់គណនីហ្វេសប៊ុក មិនបានបង្ហាញចម្លើយតបនឹងអ្នកគាំទ្រ ដែលជជីកសួរហើយសួរ ពិធីរៀបអាពាហ៍ពិពាហ៍នេះ បងប្អូនបងគូម៉ាមែន?។ តែនាង ម៉ៅ គីម ត្រឹមបង្ហាញសារខ្លីថាថា«ក្រុមគ្រួសារ»។ ដែលរឹតតែធ្វើឲ្យអ្នកគាំទ្រលើកឡើងថា «អ្នកទាំងពីរក៏ក្លាយជាមនុស្សនៃក្រុមគ្រួសារតែមួយហើយហ្នឹង»។