ភ្នំពេញ៖ នៅក្នុងបន្ទប់ជួលដ៏តូចមួយ គូស្នេហ៍មួយគូបានសម្រេសចិត្តសែនព្រេន ជាប្តីប្រពន្ធ ដោយគ្មានក្បាលជ្រូក មានត្រឹមតែមាន់ស្ងោរ ដែលមានអ្នកចូលរួមប្រមាណ២, ៣នាក់ប៉ុណ្ណោះ ។ ស្ថិតក្នុងស្ថានភាពដ៏ស្ងប់ស្ងាត់ គូស្វាមីភរិយាថ្មីនេះ គួរឲ្យអាណិតណាស់ ទោះបីជាគ្មានប្រាក់ដើម្បីរៀបការធំដុំដូចគេក៏ដោយតែពួកគេទាំងពីរនាក់បានបំពេញមុខដូនតាម្ចាស់ទឹកម្ចាស់ដីឲ្យដឹងឮរួចស្រេចហើយ ព្រោះគូស្វាមីភរិយាថ្មីនេះពិតជាស្រឡាញ់គ្នាមែន ពេលខ្លះមនុស្សយើងគិតថា លុយ មាស ពេជ្រទ្រព្យសម្បត្តិស្ដុកស្ដម្ភ ទើបមានសុភមង្គល នឹងសេចក្ដីសុខក្នុងគ្រួសារ តែបើយើងបែរមកគិតជាមួយគ្នាបន្តិចថា តើលុយ និងទ្រព្យសម្បត្តិទាំងអស់នោះពិតជាអាចទិញសុភមង្គល និងសេចក្ដីសុខគ្រប់យ៉ាងបានដែររឺទេ?។

ចុះបើយើងអត់ចេះស្រឡាញ់គ្នាយោបយល់គ្នាផង គ្រួសារដែលមានសុភមង្គលនោះមិនមែនស្ថិតលើតែលុយ និងទ្រព្យសម្បត្តិនោះទេ។ ទោះជាយ៉ាងណា តារាញូស៍ សូមជូនពរអ្នកទាំងពីរឲ្យមានសុភមង្គល និងរកស៊ីមានបាន ៕

សូមទស្សនាវីដេអូ!!