ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងដ៏មានប្រជាប្រិយ នី រតនា បានបង្ហោះសារថ្លែងពីអារម្មណ៍នឿយហត់ជាមួយនឹងការងារលើបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលការងារ​ដែលលោកត្រូវគិតគូនិងអនុវត្តមានរហូតដល់៧ចំណុចឯណោះ ។ រំពេចនោះ តារាចម្រៀងយីអ៊ុនខ្ពស់លើសអស់ម្ចាស់ពាននានា នី រតនា បានរៀបរាប់ថា «ភារកិច្ចជា​ច្រើន​ដែលខ្ញុំត្រូវបំពេញរួមមាន ទី១ ត្រូវរកអាហារបំពេញក្រពះខ្លួនឯង និងគ្រួសារ, ទី២ ការងារប្រចាំថ្ងៃ។

ទី៣ ពុកម៉ែរបស់ខ្ញុំ, ទី៤ ក្ដីសង្ឃឹមដែលខ្ញុំរំពឹងទុក, ទី៥ លុយ ឡាន ផ្ទះវីឡា, ទី៦ តួនាទី និងទី៧ អនាគតដ៏ល្អប្រសើរ»។ ដោយសារ​ការងារដ៏មមាញឹកត្រូវគិតផងគូផង ហេតុនេះហើយ បានជាធ្វើឲ្យតារាចម្រៀងម្ចាស់ពាន Cambodia Idol នី រតនា មានអារម្មណ៍ស្ត្រេស​នឹងការងារខ្លាំងមែនទែន រហូតដល់ពេលខ្លះលោកអង្គុយភ្លាំងភ្លឹកម្នាក់ឯងក៏មាន ។ យ៉ាងណាមិញ សារនេះ ទទួលបានការលើក​ទឹកចិត្តពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ឲ្យ នី រតនា តស៊ូឡើង ដើម្បីជោគជ័យមួយជំហានទៀត ៕