ភ្នំពេញ៖ នាង រតនៈ ពិសី នៅមិនបានប៉ុន្មានពីសារបង្ហាញពីចេតនា បញ្ចប់ភាពឯកកោបេះដូង ទំនងជាចង់អន្ទងរកបុរសចិត្តស្មោះ ឆាប់ចូលខ្លួនមកធ្វើជាម្ចាស់គ្រងបេះដូង លើដើមទ្រូងដ៏សិចស៊ីនោះ ។ បែរជានៅព្រឹកថ្ងៃទី១៤ធ្នូនេះ ស្រីស្រស់ដែលញឹកញយបង្ហាញកេរ្តិ៍ដើមទ្រូង មិនអាសូរទស្សនៈមរតកវប្បធម៌ប្រពៃណីខ្មែរក៏បង្ហោះសារបង្ហាញភាពក្លាហាន មិនចុះញមនិងអ្វីៗដែលកើតឡើងចំពោះមុខ។

ជាក់ស្ដែងខណៈដែលនាងប្រកាសចង់បានគូស្នេហ៍ ស្ម័គ្រលះបង់គ្រប់យ៉ាង ដើម្បីកុំឲ្យកំសក់ឯកានោះនៅថ្ងៃ​ទី​១៤​នេះ​នាងបានបង្ហោះរូបបង្ហាញសុដន់សឹងតែលេចចេញកំពូលនៃតំបន់ពិសេស នាងបាននិយាយរៀបរាប់ប្រាប់ខ្លួន​ឯងថា«សន្យានឹងខ្លួនឯងថា ..ឈប់ខ្លាចការឈឺចាប់ទៀតហើយ !! #ព្រោះវា ស៊ាំ»។ គួរបញ្ជាក់ផងដែរថាតារារូបនេះហាក់បីដូចជាកំពុងជួបរឿងឈឺចាប់ច្រើននិង ធ្លាប់ប្រកាសលះបង់ភាពនៅលីវនាពេលកន្លងមក។