ភ្នំពេញ៖ បន្ទាប់ពីតារាតារាសម្តែងសិចស៊ី នាង ដេនី ក្វាន់ សម្ងំឆកឱកាសបានបង្ហាញវត្តមាននៅក្នុង MV ថ្មី ទាំងបម្រាមក្រសួងបិទផ្លូវសិល្បៈរយៈពេលមួយឆ្នាំមិនទាន់ដល់ភ្លើងក្រហមមិនទាន់ប្តូរសញ្ញាផងនោះ។ បែរជាតារាស្រីរូបនេះ ហ៊ានទាំងចេញមុខប្រកាសរកបុរសម្នាក់ធ្វើកូនកំលោះ បែបមិនអៀនខ្មាស់ទៀតផង។

គួរបញ្ជាក់ដែរថា តារារូបនេះទើបតែបង្ហាញមុខគូស្នេហ៍ដែលមានមាឌធំ ធ្វើឲ្យមានការភ្ញាក់ផ្អើយ៉ាងខ្លាំងពេញបណ្ដញសង្គមផងដែរ។ ដោយឡែកនាងបានបង្ហោះរូបស្លៀករ៉ូបកូនក្រមុំហើយបែរជានិយាយយ៉ាងដូ​ច្​នេះ​ថា​«​តើ​មា​នអ្នកស្មគ្រ័ធ្វើកូនកំលោះខ្ញុំដែលអត់???»។ ក្នុងនោះផងដែរក៏មានប្រិយមិត្តចូលខមមិនតបយ៉ាង​ដូ​ច្នេះ​ថា​​«​មា​ននិ​ស្ស័យបានត្រឹមតែសម្លឹងមើលបងតែមិនអាចឡើងទៅដល់បានឡើយព្រោះតែភ្នំនោះខ្ពស់ពេក»។