ភ្នំពេញ៖ តារាចម្រៀង សុគន្ធ នីសា រើបង្វិចមកជម្រកទ្រនំចាស់វិញ ផលិតកម្មហង្សមាស បានក្តោបដំណែងជាគ្រូបង្វឹកក្នុងកម្មវិធី The Voice Kid Cambodia ក៏ជាតួឯកក្នុងរឿង « សិសិររដូវក្នុងបេះដូង» និងរឿង «រាជនីភូមិគ្រឹះ» ជាមួយឳកាសទីផ្សារការងារជាច្រើន ពិសេសការប្រគុំតន្រ្តីធំៗរបស់ផលិតកម្មតែ ម្តងពេលនេះនីសា កើបលុយទាំងបាច់ៗផងនោះ ។

ទោះបីជាមួយរយៈក្រោយមកនេះ តារាចម្រៀង ដែលកំណើតមកពីទឹកដីខេត្តក្រចេះ នាង សុគន្ធ នីសា បង្ហោះរូបសោកសៅច្រើនហាក់ដូចជា មិនទាន់ដាច់អាល័យពីអតីតសង្សារ លោក សុខ ជំនោរ ដែលបានភ្ជាប់ពាក្យជាមួយនារីដែលមានរូបឆោមសម្ផស្សដ៏ស្រស់ផូរផង ។

បើទោះជារងនូវការចំអកឡកឡាយថា សុខ ជំនោរ រកគួរដណ្តឹង មានរូបសម្ផស្សស្រស់ស្អាត មិនចាញ់ សុគន្ធ និសា ហើយការបញ្ចេញសារសោកសៅ ក៏ដោយសារ នាង នៅនឹកអាល័យដល់អតីតសង្សារ លោក សុខ ជំនោរ តែតារាចម្រៀង សុគន្ធ និសា ក៏ត្រូវបានគេសម្គាល់ ហាក់ទាក់ទាញចំណាប់អារម្មណ៍ដល់ទស្សនិកជនឲ្យគាំទ្រគ្នាកើនឡើង ទាំងឳកាសសម្តែងភាពយន្តទៀតផង។ ខណៈនេះ តារាចម្រៀង សុគន្ធ និសា ក៏បង្ហាញសារទទួចរកអ្នកគាំទ្របន្ថែមពីឳកាសនាងសម្តែងភាពយន្ត ដែលនាងបង្ហាញថា «ជួបគ្នាថ្ងៃទី១៤កញ្ញា កម្មវិធីសម្ពោធរឿងភាគទូរទស្សន៍ទូរទស្សន៍មួយនេះ នៅផ្សារទំនើប AEON mall»។