អូស្ត្រាលី៖ អាពាហ៍ពិពាហ៍ចម្លែកមិនស្លៀកសំលៀកបំពាក់ គឺគូស្វាមីភរិយាថ្មោងថ្មី លោក ជេហ្ស អាដាំ (Jeff Adams) អាយុ ៥៤ឆ្នាំ និងប្រពន្ធ ស៊ួ អាដាំ (Sue Adams) បានរៀបការនៅទីក្រុងឃ្វីនឡែន ប្រទេសអូស្ត្រាលី កាលពីខែមេសា ឆ្នាំ២០១៧ ។
គួរបញ្ជាក់ថា នេះមិនមែនជាប្រពៃណី ទំនៀមទម្លាប់អីទេ ហើយក៏មិនមែនជាការបង្ខិតបង្ខំនោះដែរ។ គូស្នេហ៍ចម្លែកមួយគូបានរៀបការនៅមុខមនុស្សទាំងមានវត្តមានក្រុមគ្រួសារផងនោះ ពួកគេបានរៀបការជាមួយការអាក្រាតកាយទាំងគូ។ ក្រោយរៀបការរួច គូស្នេហ៍នេះបានធ្វើដំណើរទៅក្រេបទឹកឃ្មុំ នៅសហរដ្ឋអាមេរិច នាពេលថ្មីៗកន្លងទៅនេះ ៕