ចិន៖ ក្មេងស្រីវ័យ ១២ឆ្នាំ ជនជាតិចិនម្នាក់ ត្រូវទៅធ្វើការចិញ្ចឹមយាយតា ក្រោយពីឪពុកបានស្លាប់ចោល ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ចំណែកឯ ម្តាយរបស់នាងវិញ មានប្តីថ្មី មិនគិតគូរពីនាងឡើយ ដោយទុកឲ្យរស់នៅជាមួយយាយតាចាស់ជរា គ្មានទីពឹង ។ ម្ល៉ោះហើយ បានជាក្មេងតូចរូបនោះ  ត្រូវទទួលខុសត្រូវរកប្រាក់ចំនូលចូលគ្រួសារ ដើម្បីចិញ្ចឹមយាយតា  ពោលគឺគ្មានពេលវេលាសម្រាប់សិក្សា​រៀនសូត្រ​ដូចក្មេងៗដទៃទៀតឡើយ។

ថ្វីត្បិតតែការងាររបស់នាង ជាការងារប្រើកំលាំងទាំងស្រុងក្តី ប៉ុន្តែនាងមិនដែលពោលពាក្យថា លំបាកឡើយ ។ តែផ្ទុយទៅវិញនាង ថា «ខ្ញុំសុខចិត្តធ្វើការក្រោមកម្តៅថ្ងៃ ប្រសើរជាងទុកឲ្យយាយតារបស់ខ្ញុំឈឺ» ។ សម្តីប៉ុន្មានមាត់របស់ក្មេងស្រីវ័យ ១២ឆ្នាំ ធ្វើឲ្យមហាជនស្ទើរទប់ទឹកភ្នែកមិនបាន ព្រោះនាងជាចៅកតញ្ញូបំផុត ដែលលះបង់ទាំងកំលាំងកាយចិត្តមើលថែយាយតាជរា ៕