ភ្នំពេញ៖ រូបថតក្មេងៗក្នុងសាច់ឈាមដ៏ទ្រលុកទ្រលន់ពីរ ម្នាក់អាក្រាតកាយនិងម្នាក់ទៀតមានត្រឹមតែខោខ្លី ស្ថិតគ្រែឫស្សី ក្នុងរូបភាពផ្កាប់មុខ ។ ខណៈត្រូវបានគេបង្ហាញថា ក្មេងៗទាំងពីរក្នុងសុទ្ធតែក្រោម១០ឆ្នាំ ត្រូវបានឪពុកបង្កើតកាប់ប្រហារស្លាប់ទាំងពីរ។

ពីរូបភាពដ៏គួរឲ្យសង្វេក បង្ហាញពីការកំណត់អាយុក្មេងៗដែលមិនទាន់ដឹងក្តី ពីភពផែនដីដ៏ស្រស់បំព្រងនេះ មិនបានបង្ហាញថា រូបភាពដ៏ខ្មោចផ្សារនោះកើតឡើងនៅតំបន់ណាឬប្រទេសណានោះទេ ប៉ុន្តែបើសម្គាល់លើគ្រែឫស្សីក៏អាចបង្ហាញឲ្យថា វាជាតំបន់នៅតាមទីជនបទ ខណៈបណ្តាញសង្គមបង្ហាញឲ្យជាក់ត្រឹមថា «គ្រោះជីវិតក្មេងៗពីរនាក់នេះ បញ្ចប់ដោយ ឪពុកបង្កើតចិត្តអប្រិយ ខឹងប្រពន្ធមានប្រុសថ្មី ក៏លើកដៃប្រហារកូនខ្លួនឯង»។

តែយ៉ាងណាវាសនា ឃាតករប្រហារតំណកឈាមខ្លួនឯង ជម្រះបញ្ជីគំនំស្នេហាត្រីកោណនេះ ត្រូវអ្នកស្រុកអ្នកភូមិខឹងសម្បារ ចង់សម្លាប់បុរសនោះដើម្បីរកយុត្តិធម៌ឲ្យក្មេងប្រុសដែលគ្នាមិនដឹងអ្វីសោះនេះដែរ ប៉ុន្តែត្រូវបានសមត្ថកិច្ចមកជួយអន្តរាគមន៍ទាន់ កីប្រគល់ភារកិច្ចនេះឲ្យប៉ូលីសដោះស្រាយទៅតាមផ្លូវច្បាប់វិញ៕