ភ្នំពេញ៖ នាយ ចឺម ត្រូវមហាជនស្គាល់តាមរយៈការកំប្លែង នៅក្រុមកំប្លែង ស៊ីធីអ៊ិន ។ ពេលនេះ នាយ ចឺម មិនដូចពីមុនឡើយ ពោលគឺមានភាពលេចធ្លោយ៉ាងខ្លាំងក្នុងអាជីពសិល្បៈចម្រៀង ជ្រកទ្រនំសាន់ដេ ដែលវ៉ាដាច់តារាចម្រៀងរៀមច្បងមួយចំនួនទៀតផង ។ ងាកមកមើលរូបសម្បត្តិវិញ នាយ ចឺម មានរូបរាងសង្ហាណាស់ធ្វើឲ្យនារីៗ ស្ម័គ្រតាមស្រលាញ់ជាច្រើនរាប់មិនអស់ ខុសឆ្ងាយពីកាលនាយ ចឺម នៅតូចមានរាងស្គមកំព្រឹង មុខខ្មៅចាស់ សក់បាសកន្ទ្រើង ។

ជាក់ស្ថែង ថ្មីៗនេះ នាយ ចឺម បានបង្ហោះរូបពេលដែលនាយនៅក្មេង និងទើបតែប្រលូកក្នុងសិល្បៈ ជាក្មេងលេងកំប្លែង។ ក្នុងនោះមិនត្រឹមតែនាយ ចឺម ទេ ដែលបានសម្តែងអារម្មណ៍ហួសចិត្តចំពោះរូបរាងរបស់នាយ សូម្បីតែមហាជនក្នុងបណ្តាញសង្គមក៏មានការភ្ញាក់ផ្អើលផងដែរ ពីព្រោះមើលទៅពិតជាប្លែក និងខុសគ្នាខ្លាំងណាស់៕