ភ្នំពេញ៖ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល ក៏ដូចជាប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាល ជូនកីឡាករ កីឡាការិនី ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប្រាក់ឧបត្ថម្ភថ្លៃវះកាត់ និងព្យាបាល ដល់តារាកំប្លែងនាយ វីតាមីនសេ ចំនួន ៥ម៉ឺនដុល្លារ ដើម្បីសង្គ្រោះជីវិតបន្ទាន់ ។

សម្តេចតេជោ មានប្រសាសន៍ថា «ក្រោយខ្ញុំទទួលបានដំណឹងថា នាយ វីតាមីនសេ ត្រូវបញ្ជូនទៅព្យាលនៅប្រទេសថៃម្តងទៀត ខ្ញុំបានផ្តល់លុយ ៥ម៉ឺនដុល្លារ ហើយភ្លាមៗនោះ ខ្ញុំបានទូរស័ព្ទទៅ វីតាមីនសេ ពេលនោះ វីតាមីនសេ យំតែម្តង» ៕