ភ្នំពេញ៖ តារាចម្រៀងនិងសម្តែងអ្នកនាង ទូច ស្រីល័ក្ខ ដែលរមែងបង្ហាញសារអរគុណដល់ស្វាមីជនជាតិបរទេស លើកការលើកទឹកចិត្តនិងការជួយចាត់ចែងការងារក្នុងគ្រួសារ។ នៅព្រឹកថ្ងៃនេះដែរ អ្នកនាង ទូច ស្រីល័ក្ខ ក៏រឹតតែបង្ហាញក្តីរំភើបលើជំនួបគ្រួសារជនជាតិបរទេសនេះ។

ខណៈក្នុងគណនីហ្វេសប៊ុកអ្នកនាង ទូច ស្រីល័ក្ខ ដែលមានបង្ហោះរូបថត ជុំស្វាមី រួមនឹងបុរសស្រ្តីវ័យចំណាស់ ដែលគេស្គាល់ថាជាឪពុកក្មេងនាងនោះ នាងក៏បានបង្ហាញសារដ៏រីករាយថា«អរគុណដល់ឱពុកក្មេកនិងម្តាយក្មេករបស់ខ្ញុំដែរ បានធ្វើដំណើរយ៉ាងឆ្ងាយមកលេងពួកខ្ញុំពិតជាមានន័យណាស់អាហារមួយពេលនេះសំរាប់ខ្ញុំពិតជាពិសេសណាស់»។

ក្នុងសារដដែលនោះអ្នកនាងក៏ថ្លែងពីការត្រេកអរ ដែលទៅញ៉ាំអាហាជុំគ្នា ដោយចៃដន្យក៏ជួបជាមួយតារាថៃផងនោះ អ្នកនាងក៏រៀបរាប់ថា«ការញ៉ាំអាហារយប់ម៉ិញពិតជាកម្រងបានជួបណាស់សំរាប់ខ្ញុំឆ្ងាញ់ហើយថែមបានជួបគាត់ជាតារាថៃ ហើយគាត់ពិតជាមានភាពរូសរាយរាក់ទាក់ណាស់ អរគុណ»។