ភ្នំពេញ៖ ស្ថិកក្នុងវ័យចាស់ជរាសល់តែស្បែកដណ្តប់ឆ្អឹងនឹងមានរូបកាយស្គមស្គាំងស្លេកស្លាំង លោកតា ផ្លុង មឿក សុខភាពក៏ដុនដាបកាន់តែខ្លាំង។ អ្នកនាងផ្លុង រចនា ត្រូវជាកូនស្រី ក៏បានពោលរៀបរាប់ថា «ពួកខ្ញុំគ្មានលទ្ធភាពមើលគាត់ ហើយគាត់ហូបមិនសូវបាន ក៏និមន្តព្រះសង្ឃសូត្រធម៌ជូនគាត់ ប្រាប់គាត់ឲ្យតាំងចិត្តស្ដាប់ព្រះធម៌ រហូតគាត់អាចហូបបាយបានខ្លះ»។

ស្ទើរមួយជីវិត ដែលទទួលបានងារជាព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ឆ្នាំនេះលោកតាផ្លុង មឿក មានវ័យ៨៣ឆ្នាំ ខណៈក្រោយពីប្រពន្ធរបស់គាត់ក៏លាចាក់ចោលគាត់កាលពីពាក់កណ្តាល់ឆ្នាំ២០១៧នេះ ឃើញថាស្ថានភាព សុខភាពក៏ធ្លាក់ដុនដាប់កាន់តែខ្លាំងឡើង។