ភ្នំពេញ៖តារាចម្រៀង ដែលទើបចាកពិភពកំប្លែង មកធ្វើជាគ្រាប់ពូជដ៏ពិសិដ្ឋនៃទ្រនំសាន់ដេ នាយចឺម នៅរាត្រីថ្ងៃទី៥ធ្នូនេះនឹង ប៉ះជើងខ្លាំងមាឌល្អិតពេជ្រ ថៃ របស់ហង្សមាស នៅទីក្រុងតាខ្មៅ នាឱកាសសម្ភោធហាង ផែសមុទ្ររបស់តារាសម្តែង នាងតូតា។

នាង តូតា ឬ ម៉ាក់សែនសូនីតា បានសរសេរនៅក្នុងហ្វេសប៊ុកថា ជួបគ្នាថ្ងៃស្អែកណា…អ្នកតាខ្មៅអើយ…ផឹកFreeក្នុងឪកាសបើកសម្ភោធហាង ផែសមុទ្រ សាខាតាខ្មៅ នឹងជួបសប្បាយរីករាយជាមួយតារាចំរៀង នាយចឺម នឹងពេជ្រ ថៃ ។ គួរបញ្ជាក់ថា បើតាមកម្មវិធី សម្ភោធហាង ផែសមុទ្ររបស់តូតា នឹងធ្វើឡើងនៅថ្ងៃទី១៥ខែឆ្នូ២០១៥ ចាប់ពីម៉ោង ៥ នឹង៣០នាទីយប់នេះនៅក្នុងទីក្រុងតាខ្មៅ៕