ភ្នំពេញ៖ ដែលធ្លាប់តែបញ្ចេញសារប្លែកៗបែបៗ ដែលនាំឲ្យមជ្ឈដ្ឋានជាច្រើនភ្នកថាចំណងស្នេហ៍ក្រោមជីវិតអាពាហ៍ពិពាហ៍ជួបភាពរង្គោះរង្គើ តែនៅរសៀលថ្ងៃទី១៥ខែធ្នូនេះ តាចម្រៀង នឹងសម្តែង ឆៃលី ដាឡែន បែរជាបង្ហោះរូបថតបង្ហាញពីភាពផ្អែមផ្ហែមស្ទើមិនមានគូស្នេហ៍ណាធ្វើបានដូច បង្អួតភ្នែកអ្នកគាំទ្រកក្រើកពេញហ្វេសប៊ុក។

ការលេចធ្លាយចេញនៅរូបភាពផ្អែមល្ហែម ដូចគូស្នេហ៍ថ្មោងថ្មី បង្ហាញដោយរូបភាពត្រកងក្បាលប្តីដាក់ជាប់នឹងដើមទ្រូងដ៏ទ្រលុកទ្រលន់ ឆ្នុះសាច់សរខ្ចីពីអាវខ្លីចំហសាច់នោះ តារាសម្តែងនិងចម្រៀង ងារនិយមសិចស៊ី បែប​យ៉េៗ នាង ឆៃលី ដាឡែន ក៏ភ្ជាប់សារខ្លីបង្ហាញថា« “យប់មិញមកពីច្រៀងហត់ហើយអស់កំលាំង មកដល់ផ្ទះចូល​ក្នុងបន្ទប់បើកភ្លើងភ្ញាក់ព្រឺត ឃើញផ្កានៅលើគ្រែ ហើយប្តីដេកជិតផ្កាដេកលក់បាត់ អត់ចេះស្វីតអីម៉ាតិច តែអរគុណប្តីសំលាញ់»។ ទោះបីជាប្តីនាង ឆៃលី ដាឡែន អត់ចេះស្វីតមែន ប៉ុន្តែក៏ធ្វើឲ្យនាងមានការភ្ញាក់ផ្អើលដែរ ដែលចេះមានបាច់ផ្កាទុកឲ្យប្រពន្ធវាគឺជាទឹកចិត្តស្រឡាញ់ដ៏ល្អមួយសម្រាប់គូស្វាមីភរិយាមិនទើបរៀបការផ្មោងថ្មី ឬយូឆ្នាំនោះឡើយ៕