ភ្នំពេញ៖ក្រោយពីបង្ហាញភាពស្និទស្នាលជាមួយសង្សាមាឌយក្ស ជាមួយនិងពាក្យពេចន៍ថា មិនប្រកាន់អ នាគតជាបុរសសង្ហា មាន ទ្រព្យស្តុកស្តម្ភ សំខាន់គាត់ចេះយល់ពីទុក្ខធុរៈយើង។ ប៉ុន្តែអ្វីធ្វើឲ្យមានការងឿងឆ្ងល់ក្រោយការអះអាងនេះ បែរជាតារាស្រីងារ រាជនី សម្រស់ដើមទ្រូងសិចស៊ី នាង ដេននី ក្វាន់ បែរបញ្ចេញសារ ក្នុង ន័យបង្ហាញពីការធុនថប់អ្នកដែលនៅស្និទនាង ទៅវិញ។
ក្នុងសារ ដែលទួញរៀបរាប់តាំងពីពាក្យ«ស្អប់បំផុតអាមនុស្សធុននេះ ស្អប់បំផុតអាមនុស្សជួយតែសំដីតែទង្វើរវិញគឺសូន្យ។ចាប់ពីថ្ងៃនេះទៅខ្ញុំលែងខ្វល់ហើយក៏លែងសួរនាំឬក៏ឲ្យនរណាម្នាក់មក ជួយជ្រោម ជ្រែងខ្ញុំទៀតដែរ បញ្ហារបស់ខ្ញុំគឺខ្ញុំជាអ្នកដោះស្រាយ»។
បន្តនឹងខ្លឹម សារ ដែលអះអាងថា ព្រោះមិនមែនអត់ការងារមួយនឹងខ្ញុំដាច់ពោះស្លាប់ទេ ខ្ញុំក៏មានមុខរបរផ្ទាល់ខ្លួនរបស់ខ្ញុំដែរ មិនមែនពឹងតែការងារមួយផ្នែកនឹងឯណា។នាងក៏បានសង្កត់ន័យធ្ងន់ក្នុងខ្លឹមសារ ដែល នាងមិនចង់ខ្វល់ជាមួយមនុស្សនៅជុំវិញខ្លួននោះថា«ចាំទុកបើ មិនជួយកុំនិយាយថាជួយមនុស្សខ្ញុំអត់ចេះទ្រពងអ្នកណាទេ ហើយ ក៏មិនជ្រលក់មាត់សួរនាំរឿងហ្នឹងទៀតដែរ សុំបញ្ចប់ត្រឹមហ្នឹង រឿងហ្នឹងពេលណាពេលនឹងចុះ។ ខ្ញុំសុំយកពេលគិតរឿងរកស៊ីវិញវាប្រសើរជាងអង្គុយចាំដំណឹងពីមនុស្សសន្យាខ្យល់»។
