អាមេរិក៖ បីថ្ងៃ​ក្រោយពីពិធីការិនី​ អេន ជី បាន​ធ្វើពិធី​​ជប់​លៀង​លា​​មិ​ត្ត​ភ័ក្រ​នៅក​ម្ពុជា​ នាងបាន​​បង្ហាញ​វត្តមាន​ទៅដល់លើទឹកដី​អាមេ​រិ​ក​​ជុំប្ដី ជាមួយ​​​ភាព​ស្រស់​ស្រាយនាំកូនៗ​កម្សាន្ត​លេង​នៅ​តំបន់​​ធ្លាក់ទឹកកក​។Image may contain: 2 people, people smiling, people standing, outdoor and nature

អេ​ន​ជី សុខចិត្ត​លះបង់​គ្រប់បែបយ៉ាង​នៅក្នុង​ស្រុក​ខ្មែរ​ចោល ដើម្បី​ចេញទៅ​សាង​ជីវិត​ថ្មី​នៅលើ​ទឹកដី​ថ្មី នាង​សង្ឃឹមថា ជីវិត​នៅលើ​ទឹកដី​ថ្មី នឹងធ្វើ​ឱ្យ​នាង​កាន់តែ​ល្អប្រសើរ​​​​។

ពេលនេះ អេនជី នៅពុំទាន់ចេញធ្វើការងារអ្វីនោះទេ ដោយសារ  ​​​​​​រ​​ដូវ​នេះជារដូវត្រជាក់ ប៉ុន្តែ​ស្វាមីនាង មិនចង់ឱ្យនាងធ្វើអ្វីនោះទេ គេចង់ឱ្យ​នាង​ធ្វើជា​មេគ្រួ​សារ​ច្រើន​ជាង​ទៅប្រ​កប​ការ​ងារនៅ​ខាង​ក្រៅ ។Image may contain: 5 people, people smiling, people standing

តែ​យ៉ាងណា តារាស្រីដែល​ទើបបញ្ចប់​ជីវិត​សិល្បៈ​នៅ​ប្រទេស​កំណើត​​ក្នុង​នាទី​ជាពិធីការិនី​កម្សាន្ត​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេឃ៍ ទៅរស់​នៅ​ទឹក​ដី​អាមេរិក​ជុំស្វាមីនោះ នាង​ហាក់​បង្ហាញ​ឲ្យ​ឃើញ​ថា នាង​ក៏​យក​បាន​នូវ​បរិយាយថ្មី បើ​ទោះ​ជារដូវ​នេះជារដូវ​ត្រជាក់​ទឹក​កកធ្លាក់ក៏​ដោយ​។ ខណៈ​នាង​បានបង្ហាញភ្ជាប់រូបភាព​បង្ហាញ​ពី​ដំណើរកម្សាន្តនោះ នូវពាក្យ​ខ្លីថា «មាន​អី​ត្រជាក់ស្រួលដែរតើ»។