ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរខួប ១៤ ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ខួប ១២ ឆ្នាំនៃល្ខោនស្រមោលស្បែក និង ខួប ១ ឆ្នាំនៃចាប៉ីដងវែង ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដោយមានរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ ២០១៧ នៅរមណីយដ្ឋានវត្តភ្នំ ។

ក្នុងនោះដែរនៅព្រឹក ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៧ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើពិធីបួងសួងបារមីព្រះអង្គដង្កើ មុខព្រះបរមរាជវាំងព្រមទាំងមានដង្ហែល្ខោនស្រមោលស្បែកពីមុខព្រះបរមរាជវាំងទៅរមណីយដ្ឋានវត្តភ្នំ ដើម្បីចូលរួអបអរក្នុងទិវាបេតិកភណ្ឌខ្មែរ ដែលបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ។ គួរបញ្ជាក់ផងដែរថា ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ សម្តេចព្រះរាម បុប្ផាទីវី មន្ត្រីក្រួងវប្បធម៌ និង វិចិត្រសិល្បៈ និង មន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផងដែរ ៕