ភ្នំពេញ៖ ក្រោយកីឡាករ ចាន់ វឌ្ឍនាកា ចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីចុះកិច្ចសន្យាថ្មីជាមួយក្រុមលីគកំពូលម៉ាឡេស៊ី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ។ ថ្មីៗនេះ កីឡាករកូនប្រុសអភិបាលខេត្តកំពត ចាន់ វឌ្ឍនាកា ត្រូវបានប្រភពច្បាស់ការអះអាថា «កិច្ចសន្យាលេងឲ្យក្រុមលីគកំពូលម៉ាឡេស៊ី នាពេលខាងមុខនោះ ចាន់ វឌ្ឍនាកា នឹងទទួលបានប្រាក់ខែរហូតដល់ ១ម៉ឺន៥ពាន់ដុល្លារ បូករួមទាំងការចំណាយផ្សេងៗទៀត ប្រមាណ ៥ពាន់ដុល្លារ» ។

ប្រភពដដែលបន្តថា «ក្រៅពីនោះ ក្រុមម៉ាឡេស៊ីនឹងផ្តលជូន កីឡាករ ចាន់ វឌ្ឍនាកា នូវសម្ភារៈប្រើប្រាស់មួយចំនួនដូចជា ឡានមួយគ្រឿង និងខុនដូមួយ​ថែមទៀតផង» ។ គួរលំឮកឡើងវិញថា កីឡាករ ចាន់ វឌ្ឍនាកា គ្រាន់តែចុះកិច្ចសន្យាជាមួយលីគកំពូលម៉ាឡេស៊ី ទុកសិនទេ ខណៈដែលកុងត្រាជាមួយ​ក្រុម​កំពូលជប៉ុននឹងត្រូវបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ ៕