ភ្នំពេញ៖ ក្រោយពីមានរឿងរ៉ាវប្ដឹងផ្ដល់ និងការវាយប្រហាពាក្យសម្ដីរវាងអតីតគូដណ្ដឹង នី មុន្នីនាថ ហាក់ដូចជាជួបភាពហ្មងសៅក្នុងជីវិត នៅមិនទាន់មានពន្លឺស្រាកស្រាននៅឡើយ។ ព្រមគ្នាថ្ងៃទី១៦នេះ នៅលើហ្វេសប៊ុក ឈ្មោះកនិហា ដែលគេស្គាល់ម្ចាស់ គឺកញ្ញា នី មុន្នីនាថ បានបង្ហោះសារទុក្ខសោកនៅក្នុងជីវិតថា«មានគេសួរថា ឯងពិបាកចិត្តអត់ ឯងហត់អត់ ឯងមានដែលយំអត់»។

ក្នុងសារដដែលដែលបង្ហាញពីសំដី ដែលអ្នកជុំវិញខ្លួនចោលជាសំនួរ ដែលថា« ព្រោះគ្នាមើលទៅឯងដូចអត់ចេះពិបាកចិត្តសោះ ឃើញសប្បាយចិត្តរហូត?» ក្នុងនោះ កញ្ញា នី មុន្នីនាថក៏ពោលឡើងថា «បើសិនជាខ្ញុំគ្មានកំលាំងចិត្ត ដ៏ខ្លាំងដែរគាត់បានផ្ដល់ឲ្យខ្ញុំ (fan)ប្រហែលជាខ្ញុំអាចអញ្ចឹង»។

ក្នុងនោះផងដែរក៏មានអ្នកគាំទ្រមួយចំនួនខមមិនលើកទឹកចិត្តថា«ស៊ូៗណាអូនកនិហា ជីវិតតែងជួបបញ្ហាត្រូវតែស៊ូណា»ជាមួយគ្នានោះក៏មានមតិលើកឡើងទៀតថា«ចង់ឲ្យបងធ្វើដូចបងសក្កណាគាត់មានក្ដីសុខណាស់»។ គួបញ្ជាក់ផងដែរថាតារាសម្តែងពូកែទឹកភ្នែករូបនេះត្រូវអតីតគូដណ្តឹង លោក អ៊ុង សូឡាង ប្ដឹងទាសំណងជំងឺចិត្តទាមទារដល់ទៅជាង១០ម៉ឺនដុល្លាឯណោះ។