ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ រូបភាពបុរសម្នាក់ស្ថិតក្នុងសភាពដ៏គួរឲ្យខ្មោចផ្សា រាងកាយស្ទើនឹងអាក្រាត ស្រោបលើដងខ្លួនដោយខ្សែភ្លើងចង់រឹតយ៉ាងណែនចង់ដៃពាត់ទៅក្រោយ ជាប់នឹងបង្គោលភ្លើងនៅទីសាធារណៈ ដែលថា ជាជនសង្ស័យលូចខ្សែភ្លើងក្នុងការដ្ឋានសំណង់។ ដែលពេលនេះ នគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ ៥នាក់ក្នុងនោះ មានទាំងជនជាតិចិន និង ជនជាតិខ្មែរ ពីបទបង្ខាំងមនុស្សខុសច្បាប់កាលពីថ្ងៃទី១៤ខែធ្នូ នៅការដ្ឋានសំណងព្រីផ្លាហ្សា តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តែយ៉ាងណា សមត្ថកិច្ចនៅមិនបានបង្ហាញអត្តសញ្ញាញ ដែលរួមដៃគ្នាធ្វើទារុណកម្មលើជនសង្ស័យលូចខ្សែភ្លើង ដែលចង់ទៅរឹតនិងខ្សែភ្លើងស្ទើងនឹងដកដង្ហើមមិនរួច នៅលើទីសាធារណៈនោះទាំង៥នាក់នោះទេ ។ ខណៈអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា «ក្នុងចំណោមជនសង្ស័យទាំង ៥នាក់នោះ មានខ្មែរចំនួន២នាក់ និង ចិនចំនួន៣នាក់ ក្នុងនោះរួមមានទាំងកម្មករ សន្តិសុខ អ្នកម៉ៅការ និង អ្នកគ្រប់គ្រង»។ ប្រភពដដែលបន្តថា «ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ» ។