ភ្នំពេញ៖ ស្ថិតក្នុងងារ បុរសពោះម៉ាយ តារាចម្រៀងកំពុងតែមានឈ្មោះល្បីក្នុងរង្វង់សិល្បៈ លោក យ៉ែម សំអូន ស្ងាត់ៗក៏បញ្ចេញបទចម្រៀងថ្មី “បែកគ្នាហើយហេតុអ្វីក៏បងនៅតែនឹកអូន”។ ខណៈបទនេះក៏ត្រូវតារាពោះម៉ាយរូបសង្ហាវ័យ៣០ឆ្នាំគ្រាស់រូបនេះ អះអាងលោកតែងនិពន្ធផ្ទាល់ ជាចំណងដៃអ្នកគាំទ្រចុងឆ្នាំ។ ពិតណាស់បទ”បែកគ្នាហើយហេតុអ្វីក៏បងនៅតែនឹកអូន” ពីទឹកដមសំឡេងក៏ក្រអួនក្រអៅ ដែលតារាចម្រៀង យ៉ែម សំអូន បទស្រាយរណ្តុំដោយអត្ថន័យនឹកគ្រាស្នេហ៍អតីតកាលកន្លង ដែលបានចេញជា Audio ក៏ទទួលបានការគាំទ្រ ។

ដែលក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន បង្ហាញការសន្និដ្ឋានចាកនិងម្ចាស់ស្នាដៃ ដែលថា «លោកចេញដើម្បីត្រៀមអបអរដើមឆ្នាំ២០១៧ និងបុណ្យចូលឆ្នាំប្រពៃណីចិននាពេលខាងមុខនេះ។ ខណៈពួកគេភាគច្រើនថា តាមអត្ថ​ន័​យ​​​​បទនេះ គឺលោក យ៉ែម សំអូន រំឭកដោយការនឹករលឹកដល់ ភរិយាដែលបែកគ្នាប្រមាណជាបីឆ្នាំនោះច្រើនជាង ដែ​​លរហូតដល់ពេលនេះលោកនៅមិនដាច់ចិត្ត ក្នុងចិត្តនៅនឹកចឹងហើយបានជាសរសេរបទនេះច្រៀង។ គួរបញ្ជាក់​ផ​ងដែរថា បទចម្រៀងមួយបទខាងលើនេះ គឺជាបទចម្រៀងបែបមនោសញ្ចេតនាអាចទាក់ទាញចិត្តមិត្តអ្នកស្តាប់ពីគ្រប់មជ្ឈដ្ឋាន។ ជាពិសេសនោះនឹងមានការគាំទ្រយ៉ាងខ្លាំងពីរសំណាក់បហាជនគ្រប់មជ្ឃដ្ឋានផងដែរ៕