ភ្នំពេញ៖ តារាសម្ដែងពេជ្រ អាវីហ្សា ដែលមុននេះពើបនិងរឿងស៊យផ្ទួនៗ ផុតពីគ្រោះសង្សារវាយដុំជាំមុខបែកខ្តោងច្រមុះ បះលើគ្រោះចរាចរ បើឡានបុកម៉ូតូ ក៏សម្ងំរម្ងាប់អារម្មណ៍ស្ងប់នឹងគ្រោះរន្ធតច្រើនខែ។ នាងក៏ចេញមករំលេចទស្សនីយភាពសម្តែងក្នុងឈុតស្នេហារោលរាល ជាមួយលោក អែន ឌី បង្ករការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ។

តាមរយៈរូបថតបង្ហាញពីឈុតសម្តែងបែបស្នេហារោលរាល សម្តែងជាមួយ តារាងារមហាសំណាងថតឈុតសិចស៊ីស្ទើអស់តារាស្រីកម្ពុជា លោក អែន ឌី នោះត្រូវបាន ពេជ្រ អាវីហ្សា បង្ហាញថា វាគឺជាការសម្ដែងឈុតឆាកស្នេហារោលរាលក្នុងMVបទចម្រៀងថ្មីដែលទើបនឹងថតថ្មីៗ»។

ទន្ទឹមនោះ តារាសម្តែងស្រីដែលទើបនឹងទម្លាយប្រវត្តិថា ធ្លាប់ធ្វើជាអ្នកលាងចានតាមហាង នាង ពេជ្រ អាវីហ្សា ក៏បង្ហាញឲ្យដឹងដែរថា«ការទទួលយកការសម្តែងនេះ ក៏ជាការរសាយពីទុក្ខដែលញាំញីមុននោះដែរ ហើយក៏រំពឹងថា សម្ដែងនៅMVមួយនេះ និងជួយឲ្យប្រជាប្រិយភាពប្រសើរឡើងវិញដែរ»។