ចិន៖ តារាដ៏ល្បី នាង ស៊ូ ឃ្វី (Shu Qi) វ័យ ៤១ឆ្នាំ ដែលល្បីថាមានសម្រស់ស្អាតក្មេងជាងវ័យនោះ ពេលនេះត្រូវបានគេដឹងថា នាងផ្អាកពីសិល្បៈមួយ​រយៈសិន ដោយសារតែ នាងមានបញ្ហាជំងីប្រតិកម្មស្បែករហូតដល់មានឡើងកន្ទួលក្រហមៗនៅលើដងខ្លួន និងស្បែកមុខ ហើយគ្រូពេទ្យតម្រូវឲ្យ​ព្យាបាលជាបន្ទាន់ ប្រសិនបើទុកយូរជំងឺនេះអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ។

គ្រូពេទ្យជំនាញបានបង្ហើបថា «កន្លងមកតារាសម្តែង នាង ស៊ូ ឃ្វី ធ្លាប់បានប្រើផលិតឡេ ដែលមានសារធាតុគីមីច្រើនលើសលប់ ដើម្បីទប់ទល់ភាពជ្រីវជ្រួញ ទើបធ្វើឲ្យនាងមានបញ្ហាស្បែកបែបនេះ» ។ ខណៈនាងកំពុងព្យាបាលជំងឺ ហើយពេលនាងចេញទៅណាមកណាម្តងៗ តែងតែបិទបាំងមុខជានិច្ច ៕