ភ្នំពេញ៖ រីយ៉ា តារាសិចស៊ីស្រស់ស្អាតលក់ឡេតាមអនឡាញ ដែលមុននេះផ្ទុះក្តីអាសូរអស់មហាជន ពីរឿងសមត្តកិច្ចចាប់ខ្លួន ចោទពីបទលាយឡេក្លែងក្លាយលក់ និងប្រកាសឃុំខ្លួន តែក៏ត្រូវប្រកាសដោះលែងវិញក្រោយមានការរិះគន់លើចំណាត់ការផ្លេកបន្ទោលនោះ ។ បែរជាផ្ទុះដំណឹងតារាលក់ឡេក្នុងហ្វេសប៊ុករូបនេះ កំពុងត្រៀមរកថ្ងៃរៀបការប្តីឆាប់ៗខាងមុខនេះ។

ជាមួយដំណឹងសមត្តកិច្ចចាប់ខ្លួន និងប្រកាសដាក់ពន្ធនាគាភ្លាមនោះ ក៏ផ្ទុះក្តីអាសូរថា រីយ៉ា ដែលធ្លាប់តែដេកក្នុងម៉ាស៊ីនត្រជាក់នឹកស្មានមិនដល់តែមួយប៉ប្រិចភ្នែកសោះ បែបជាស្រអាប់មុខ ភ្នែកហើម មានកេរិ៍្តឈ្មោះអាស្រូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងឃុំឃាំងពីបទលក់ផលិតផលឡេក្លែងក្លាយ។

តែយ៉ាងណាស្រស់ស្រាយបានវិលមកលើកសម្រស់តារាលក់ឡេវ័យជាង៣០ឆ្នាំរូបនេះភ្លាមៗ បន្ទាប់ពីត្រូវតុលាការខេត្តកណ្តាលដោះលែងវិញនៅ ថ្ងៃទី ២៩ ខែ សីហា វេលាម៉ោង២រសៀល។ ខណៈអ្នកស្និទ្ធ នឹងតារារះក្នុងហ្វេសប៊ុកដែលត្រូវបានសមត្ថកិច្ចចោទបទផលិតឡេក្លែងក្លាយរួចក៏ដោះលែងវិញ រូបនេះក៏បង្ហើបថា៖ « រីយ៉ា គ្រោងនឹងរៀបការប្តីនៅខែក្រោយនេះ ហើយមុខនេះបុរសដែលត្រៀមខ្លួនធ្វើជាស្វាមីស្រីស្អាត ចាយសម្ផស្សកក្រើកបណ្តាញសង្កមបារម្ភខកគម្រោងក្រាបផ្ទឹមនោះដែរ»៕