ភ្នំពេញ៖ ក្រោយពីបើកចំហស្នេហ៍ ដែលបង្ហាញពីដំណើរបណ្តើរគ្នាដោយត្រសង ជាមួយបុរសពោះម៉ាយ និងជាអ្នកគ្រប់គ្រងទូទៅទូរទស្សន៍ថោន លោក ប៉ុល វិបូ កញ្ញា តូតា ក៏កានតែរីកចម្រើនខ្លាំទាំងសិល្បៈនិងមុខជំនួញ។
ជាក់ស្ដែងកាលពីថ្មីៗនេះមុខជំនួញ ផែសមុទ្រ សាខាថ្មីនៅតាខ្មៅរបស់តារារូបនេះ គឺជាមានការចូលហ៊ុនគ្នាជាមួយគូស្នេហ៍នាង គឺលោក ប៉ុល វិបូ ហៅ នីត អតីតអ្នកគ្រប់គ្រងទូរទស្សន៍ ថោន និងជាចាងហ្វាងផលិតកម្ម Angkor Picture។ជាមួយគ្នានោះថៅកែហាងផែសមុទ្ររូបនេះក៏បញ្ជាក់យ៉ងដូច្នេះថា«ប្រសិនបើអាជីវកម្មថ្មីនេះ ទទួលជោគជ័យខ្លាំងពិតមែន នោះខ្ញុំនិងគូស្នេហ៍ អាចនឹងចូលរោងការឆាប់ៗ»។
ដូចនេះអាចបញ្ជាក់បានថាកាន់តែមានតម្រុយច្បាស់ហើយ រវាងតារាសម្តែងតូតា និងលោក ប៉ុល វិប កាន់តែជិតដិតទៅៗរហូតរួមគ្នា បង្កើតជំនួញបន្តបន្ទាប់។ លុះក្រោយមកក៏លេចលឺថា អ្នកទាំង២ ស្ថិតក្នុងផ្លូវចូលរោងការ។
