ភ្នំពេញ៖ តារាសម្ដែងភាពយន្តសិចស៊ីកញ្ញាឌុច លីដា ដែលមានការចាប់អារម្មណ៍ខ្លាំងក្នុងឈុតសិចស៊ីស្នេហា ស្រើបស្រាលក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី” ហើយក៏ត្រូវបានគេទម្លាយ កំពុងត្រៀមថតរឿង “កូនពស់កេងកង” នឹងសម្តែងបះឈុតឆាកស្នេហាស្រើបស្រាល សិចស៊ីខ្លាំង។ ជាមួយគ្នានោះក៏ល្បីថា ត្រូវសង្សានាងប្រច័ណ្ឌខ្លាំងផងដែរ។

 

ទន្ទឹមនឹងទទួលបានការចាប់អារម្មណ៍ រាល់ឈុតសម្តែងសិចស៊ីស្នេហាស្រើបស្រាលរបស់ឌុច លីដា កន្លងមកគេសង្កេតឃើញថា នាងក៏រងនូវការរិះគន់ផងដែរ ដែលសម្ដែងឈុតស្រើបស្រាលមិនចាញ់តារាបរទេស។ ប៉ុន្តែបច្ចុប្បន្ននៅក្នុងសង្គមសិល្បៈបានចាត់ទុកថា តារារូបជាតារាសម្តែងស្រីសិចស៊ីលេចធ្លោជាងគេមួយរូប ក្នុងចំណោមតារាសិចស៊ីជាច្រើនរូបទៀត ត្បិតនាងបានទាញការចាប់អារម្មណ៍ខ្លាំង តាមរយៈឈុតសម្តែងសិចស៊ីស្នេហាស្រើបស្រាល នៅក្នុងភាពយន្តខ្នាតធំជាបន្តបន្ទាប់ដូចជារឿង“ស្បែកគង់”,“ទឹកចិត្តម្តាយសម័យថ្មី” និងរឿង“នារីវេទមន្ត”ដែលនាងហ៊ានសម្តែងឈុតអាក្រាតកាយជាដើម ។

 

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះ តាមដំណឹងថា ពេលនេះ ឌុច លីដា កំពុងថតឈុតក្តៅសាច់ជាថ្មីនៅក្នុងរឿង “កូនពស់កេងកេង” របស់ទូរទស្សន៍ហង្សមាស ដែលត្រូវបានដឹងថា បានបោះទុនផលិតជាច្រើនម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ មានដំណឹងថា សង្សាររបស់នាងដែលជាកូនអ្នកមានម្នាក់ និងថៅកែស្រីហាងពេជ្រ មួយរូបដែលតាមស្រលាញ់នាងក៏ប្រចណ្ឌហួងហែងនាងសម្បើមណាស់ដែរតែនាងមិនប្ដូរចិត្តក្នុងការសម្ដែងនោះថែមទាំងនាង សុខចិត្តបែកសង្សារ ប្រសិនបើបង្ខំឱ្យនាងឈប់សម្តែងឈុតឆាកទាំងនោះ។