ភ្នំពេញ៖ តារាកំប្លែង ស្រេង សុកាន់ដា ហៅ នាងខ្ញុង កំពុងរួមរស់យ៉ាងមានសុភមង្គលជាមួយ នាយ កៃដ ស្វាមីក្រោយរបស់នាង។ជាក់ស្ដែងកាលពីថ្ងៃទី១៦នេះនៅលើគណនីហ្វេសប៊ុករបស់នាងបានសរសេររៀបរាប់ហាក់ដូចជាមានកំហឹងជាអ្នកណាម្នាក់តែមិនចេញឈ្មោះឡើយ។
នៅក្នុងសារនោះបានរៀបរាប់យ៉ាដូច្នេះថា«ខ្ញុំមិនចេះចង់បានរបស់អ្នកណាទេ ហើយក៏ដែលសាងអាក្រក់ តែមកពីខ្ញុំធ្វើល្អពេក ទើបត្រូវគេមើលងាយ ពួកអ្នកឯងនឹងដឹងច្បាស់នៅថ្ងៃមួយ»ក្នុងសារដដែលនោះក៏បន្តទាំងមានការប្រៀបធៀបទៀតថា« ហើយនឹងមានវិប្បតិសារី ដែរគិតអាក្រក់នឹងមើលងាយប្រមាថខ្ញុំ ចាំទុក្ខក្នុងខួរក្បាលផង សូម្បីទឹកកកក៏មានផ្សែងដែរចុះទម្រាំភ្លើងរឿងអីគ្មានផ្សែង គ្មានសំរាមឆ្កែវាមិនជុះទេ»។ គួរបញ្ជាក់ផងដែរថាតារាកំប្លែងរូបនេះតែងតែនិយាយប្លែកៗនៅលើបណ្ដាញសង្គម តែនាងមិនដែលបញ្ចេញឈ្មោះនណាម្នាក់ឲ្យចំឡើយ។