ភ្នំពេញ ៖ តារាចម្រៀង  គៀត សុវណ្ណាឡាង ដែលបានដាច់ចិត្ត លះបង់អាជីព ជាតារាភាពយន្ត មកចាប់អាជីពជា តារាចម្រៀង ឲ្យផលិតកម្ម ហង្សមាស អស់រយៈពេល ៣ឆ្នាំ មកនេះ មិនទាន់ធ្វើឱ្យ អាចស្រូបយក ភាពលេចធ្លោខ្លាំង នៅឡើយទេ។  មួយរយៈនេះ តារាចម្រៀង គៀត សុវណ្ណាឡាង កើតក្តីបារម្ភយ៉ាងខ្លាំង ខណៈរូបរាងរបស់នាងចេះតែធាត់ខុស​ពីធម្មតា ។ ថ្មីៗនេះ តារាចម្រៀងរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកសន្យានឹងខ្លួនឯងថា  «ត្រូវធ្វើឲ្យបាន ១ខែ ត្រូវស្រកឲ្យបាន ៤គីឡូ» ។

ក្រៅពីសន្យាខ្លួនឯង ក្នុងសារនេះ សុវណ្ណាឡាង ចង់បង្ហាញមហាជនទូទៅថា នាងនឹងព្យាយាមធ្វើយ៉ាងណាឲ្យរូបរាងរបស់នាងស្អាត ស្រឡូន ដូចកាលពីប៉ុន្មានឆ្នាំមុន ។ ទន្ទឹមនឹងការចង់បានរាងស្រឡូននេះ មជ្ឈដ្ឋានទូទៅហាក់បារម្ភជំនួសតារាចម្រៀង គៀត សុវណ្ណាឡាង ដោយហេតុខ្លាចនាង ស្គមពេកគ្មានកំលាំង និងឈឺជាដើម ។ តែទោះជាយ៉ាងណា អ្នកគាំទ្រ តារាចម្រៀងរូបនេះ នៅតែជូនពរឲ្យនាងសម្រេចបំណង មានរូបរាងស្អាត ស្រឡូន ទុកជាទីគយគន់សម្រាប់ទស្សនិកជន ៕