ភ្នំពេញ៖ ជារឿយៗ តារាចម្រៀងដ៏ល្បី មាស សុខសោភា តែងតែមានស្ទីលថ្មីៗសម្រាប់បម្រើអារម្មណ៍ទស្សនិកជន ទាំងច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រី និងថត MV ជាដើម ។ ជាក់ស្តែង កាលពីម្សិលមិញ តារាចម្រៀងសំឡេងរណ្តំ មាស សុខសោភា ក៏បានបញ្ចេញឈុតក្រៅឆាកក្នុងបទថ្មីរបស់នាង ដែលមានចំណងជើងថា​ «My Only One»

ក្នុងបទនេះផងដែរ មាស សុខសោភា បានស្លៀកឈុតស៊ិចស៊ី ស្ទើរតែគ្រប់ប្លង់ ដែលសុទ្ធសឹងតែ ជាឈុតបញ្ចេញដើមទ្រូងទាំងអស់។ មិនតែប៉ុណ្ណោះ ក៏មានឈុតមួយ ឃើញនាង ស្លៀកតែ អាវទ្រនាប់ និងខោក្នុងតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា រាល់វីដេអូចម្រៀង មាស សុខសោភា នីមួយៗ សុទ្ធតែធ្វើឲ្យអ្នកគាំទ្រ ប្លែកភ្នែកជានិច្ច ជាមួយនឹង បច្ចេកទេសថត និងការសម្តែងដ៏ល្អរបស់នាង ដែលមានគ្រប់រសជាតិ មិនថា កម្សត់ ហូរទឹកភ្នែក ឬសប្បាយរីករាយ ជាដើម៕

សូមទស្សនាវីដេអូ!!