ភ្នំពេញ៖ តារាសម្តែងងារជាប៉ូលីសស្រី អ៊ុន អាលីហ្សា សប្បាយចិត្ត ត្បិតគូស្នេហ៍មិនបានបើកបង្ហាញមុខមាត់ពិត តែនាងបានបង្ហាញនូវក្តីស្រឡាញ់តាមរយៈការនឹករឮក ចំពោះគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែមបំផុត ។
ជាក់ស្ដែង កាលពីថ្មីនេះនាងបានពោលពាក្យមួយឃ្លាថា«ស្នេហានៅឆ្ងាយតែបេះដូងនៅជិតគ្នា »។ ក្នុងផងដែរ អាលីហ្សា បានបង្ហោះសារបងន្ថែមការអគុណដល់គូស្នេហ៍ទៀតថា « Thanks you oney សម្រាប់យប់នេះ អូនពិតជារំភើបណាស់ ទោះជាយើងនៅឆ្ងាយពីគ្នាក៏ដោយ ក៏បេះដូងយើងនៅជិតគ្នារហូត អូនស្រឡាញ់បង » ។
គួរបញ្ជាក់ផងដែរថា អាលីហ្សា លែងរស់នៅក្នុងភាពឈឺចាប់ដូចជាប៉ុន្មានឆ្នាំមុនហើយ នាងបានកប់ស្នេហាចាស់ចោល និងបានបើកបេះដូងទទួលស្នេហាថ្មីដើម្បីត្រៀមខ្លួននឹងសាងជីវិតគ្រួសារក្នុងពេលឆាប់ៗខាងមុខ ពីព្រោះអាយុរបស់នាងក៏ច្រើនគួរសមដែរ ។
