ភ្នំពេញ៖ តារាកំប្លែងដ៏ល្បី នាយ កុយ ត្រូវបានអ្នកសិល្បៈរួមអាជីពតែងសរសើរថា ជាតារាកំប្លែងមានទំនួលខុសត្រូវខ្ពស់ និងគោរពពេលវេលា​ ម៉ោងធ្វើការបានយ៉ាងល្អបំផុត ។ ជាក់ស្តែង ថ្មីៗនេះ រូបនាយ កុយ និងក្រុមការងារ ត្រូវបានអ្នកគាំទ្រម្នាក់បានលួចថត និងបង្ហោះចែកចាយពេញ​បណ្តាញសង្គមហ្វេសប៊ុក ខណៈនាយ កុយ និងក្រុមការងារកំពុងដេកលង់លក់ ដោយរង់ចាំថតកម្មវិធី ។

ក្នុងទឹកមុខនឿយហត់ អស់កំលាំងបានធ្វើឲ្យអ្នកគាំទ្រ មានការអាណិត និងសរសើរមិនដាច់ពីមាត់ ពេលឃើញនាយ កុយ ចេះគោរពពេលវេលា ហើយថែមទាំងរង់ចាំគេថត មុនពេលកំណត់ រហូតដល់ថ្នាក់ រូបគាត់គេងលក់មួយស្របក់ទៀតផង៕