អាមេរិក៖ កុមារាជនជាតិអាមេរិក រីយ៉ាន (Ryan) វ័យ ៦ឆ្នាំ រកប្រាក់បានប្រមាណ ១១ លានដុល្លារ សម្រាប់ឆ្នាំ ២០១៧ នេះ ចេញ ពីការលេងប្រដាប់ប្រដាក្មេងលេង និងថតវីដេអូបង្ហោះលើ Channel យូធូប ។ សម្រាប់ឆ្នាំ​២០១៧នេះ កុមារ រីយ៉ាន ត្រូវបានជាប់ឈ្មោះក្នុងទស្សនាវដ្តីជាអ្នករកចំណូលបានច្រើនជាងគេក្នុងយូធូប ។

គួរបញ្ជាក់ផងដែរថា Channel យូធូបរបស់ Ryan មានឈ្មោះ Ryan ToysReview ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ និងមានអ្នកចុច “Subscribe” ប្រមាណ ១០ លាននាក់ឯណោះ។ ព្រោះតែ Channel របស់កូនប្រុសមានសន្ទុះគាំទ្រខ្លាំង ទើបធ្វើឲ្យអ្នកម្តាយរបស់គេ បានសម្រេចចិត្តលាឈប់ពីការងារ ទុកពេលវេលាយកទៅ ផលិតវីដេអូឲ្យកូនប្រុសជាទីស្រលាញ់វិញ ដែលកំពុងលេងប្រដាប់ប្រដាក្មេងលេងយ៉ាងជក់ចិត្តជាមូយវត្តមានឪពុករបស់ Ryan ផងដែរ។

ក្រោយពីលេង និងថតចប់កាលណា ប្រដាប់ប្រដាទាំងអស់នោះ ត្រូវបានក្រុមគ្រួសាររបស់ Ryan យកវាទៅបរិ​ច្ចា​គ​ ឲ្យទៅមូលនិធិសប្បុរសធម៌ក្នុងស្រុក ទុកគ្រាន់ឲ្យក្មេងៗដទៃ បានលេងសប្បាយ ផងដែរ។ អ្វីដែលកាន់តែពិសេសនោះ ភាពជោគជ័យនៃ Channel យូធូបខាងលើ ជម្រុញឲ្យក្រុមគ្រួសាររបស់គេ បង្កើត Channel មួយផ្សេងទៀ​ត​ ដែលមានអ្នកចុច Subscribe រហូតដល់ទៅជាង ១ លាននាក់៕