ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន តារាសម្តែង និងជាពិធីការនី គង់វង្ស យ៉ាទី ហាក់មិនសប្បាយចិត្តដោយមានចិត្តខឹងនឹងអ្នកណាម្នាក់ ។ រំពេចនោះ ពិធីការនីរូបស្រស់ គង់វង្ស យ៉ាទី បានបង្ហោះសារលើគណនីអ៊ីនស្ត្រាក្រាមថា «មនុស្សយើងមិនចាំបាច់ខំចំណាយពេលវេលា​ដើម្បីរវល់ នឹងជីវិតអ្នកដ៏ទៃច្រើននោះទេ​ ទុកពេលវេលាដ៏មានតម្តៃរបស់ខ្លួនឯងថែរក្សាការពារសេចក្តីសុខរបស់ខ្លួនឯងល្អជាង» ។ ក្រោយការបង្ហោះសារថាឈប់ខ្វល់ពីអ្នកដទៃនោះ ​តារាសម្តែង គង់វង្ស យ៉ាទី ប្រែជាមានអារម្មណ៍ធូរស្រាលឡើងវិញ ស្របពេលនោះ នាងត្រូវបានសំណប់ចិត្តជូនកាដូទៀតផង ។

ជាមួយគ្នា​នោះ តារាសម្តែងរូបនេះ បានថ្លែងអំណរគុណម្ចាស់កាដូ ប៉ុន្តែនាងមិនបានបញ្ចេញឈ្មោះម្ចាស់កាដូឡើយ ដោយគ្រាន់តែថា «អរគុណ​!​ សំណប់ចិត្ត, អូនស្រលាញ់បង» ។ ក្នុងសារភាសាស្នេហានេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងម្នាក់ៗកំពុងអន្ទះសាចង់ដឹងថា តើបុរសណាជាម្ចាស់កាដូ ដែល គង់វង្ស យ៉ាទី ពោលពាក្យថាស្រលាញ់នោះ ។ ជុំវិញរឿងនេះ តារាសម្តែង គង់វង្ស យ៉ាទី មិនទាន់ចេញបកស្រាយទេមក​ទល់ពេលនេះ ៕