ភ្នំពេញ៖ ក្រោយពីតារាកំប្លែងវ័យក្មេង នីឡា មានភាញរង្គោះរង្គើស្នេហ៍ជាមួយគូដណ្ដឹងជាញឹកញាប់។ ថ្មីៗនេះកូនស្រីតែមួយគត់របស់លោកតា វ៉ិចទ័រ ត្រូវបានគេសង្ស័យថា នាងកំពុងលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយបុរសផ្សេង ។ ជាក់ស្ដែងរឿងរ៉ាវនេះ បានផ្ទុះឡើងក្រោយ នីឡា បានបង្ហោះរូបភាពស្និទ្ធស្នាលរបស់នាងជាមួយបុរសរូបនោះក្នុងគណនីអ៊ីនស្ត្រាក្រាម ដែលស្តែងពីកាយវិការស្នេហាផ្អែមល្ហែម ដោយបុរសរូបនោះ បានចាប់ច្របាច់ថ្ពាល់នាង យ៉ាងក្នក់ក្នាញ់បំផុត។

ចំណែកឯ លោកតា វ៉ិចទ័រ ដែលជាឪពុកសំណព្វ បានថ្លែងនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា «ពូមិនបានបើកមើល ហើយក៏បានមិនដឹងថាកូនបានបង្ហោះអីដែរ ព្រោះពេលនេះពូកំពុងធ្វើការ តែធម្មតាកូនទៅរៀន វាមានមិត្តភ័ក្រ ថតរូបជាមួយគ្នា ជារឿងធម្មតា» ។ គួរបញ្ជាក់ផងដែរថា ជុំវិញបញ្ហានេះ មិនទាន់មានការបកស្រាយណាមួយពីសាមីខ្លួន នីឡា នៅឡើយទេ ។