សៀមរាប៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ តំណាងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំយកថវិកាមួយចំនួនទៅជូនដល់អតីតពិធីការនីជើងចាស់ ស៊ា សុវណ្ណារី ដែលកំពុងរស់នៅខេត្តសៀមរាប ។ ជាក់ស្ដែងនៅលើគណនីហ្វេសប៊ុករដែលមានឈ្មោះថា «Sovannary Sea» បានបង្ហោះរសារំភើបត្រេកអរយ៉ាងដូច្នេះថា «ខ្ញុំរំភើបចិត្តខ្លាំងណាស់ គឺពិតជាមិននឹកស្មានដល់វាប្រៀបបីដូចជាកម្រងផ្កាធ្លាក់ចុះពីឋានសួគ៌ចំកណ្ដាលបេះដូងរបស់ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមនិងចាស់ជរាដែលបានខិតខំស្រាវជ្រាវផ្ដល់កិត្តយសជាមួយនិងការធ្វើសកម្មភាពសប្បុរសជនជួយដល់បណ្ដារអតីតសិល្បករ សិល្បការិនី ដែលកំពុងជួបបញ្ហាលំបាកក្នុងជីវភាពប្រចាំថ្ងៃ»។

ក្នុងសារដដែលនោះក៏បន្តទៀតថា «ក្នុងនាមខ្ញុំជាអតីតសិល្បការិនីមួយរូបសូមគោរពថ្លៃងអំណរគុណចំពោះសម្ដេចមហាសេនាបតីតេ ជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជាស្ថានិកសមាគមមួយនេះគឺពិតជាប្រកបដោយគុណធម៌ ដោយការជួយគ្នាដែលមិនអាចកាត់ថ្លៃបាន»។ គួរបញ្ជាក់ផងដែរថាអតីតពិធីការិនីរូបនេះបានឃ្លាតឆ្ងាយពីសង្វៀនសិល្បៈ (ចម្រៀងសម័យ) ក្នុងភាពសាយ័ននៃជីវិត។